រាជធានីភ្នំពេញ៖ TIGER STREET FOOTBALL FESTIVAL 2019 កំពូលព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុត ដែលបានត្រឡប់មកវិញទៀតហើយជាមួយនឹងក្រុមចូលរួមប្រកួតកាន់តែច្រើន និងទីតាំងប្រកួតកើនដល់ ៩ ខេត្ត/ក្រុង ជាពិសេសមានវត្តកំពូលតារាបាល់ទាត់អន្តរជាតិ Ronaldinho ក្នុងនាមជាឯកអគ្គរដ្ឋទូតប្រចាំកម្មវិធី TIGER STREET FOOTBALL FESTIVAL 2019 នៅវគ្គប្រកួតផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញ ថ្ងៃទី ១៦-១៧ មីនា ឆ្នាំ២០១៩ ខាងមុខនេះ។
TIGER STREET FOOTBALL FESTIVAL 2019 គឺជាកម្មវិធីប្រកួតកីឡាបាល់ទាត់ដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ហើយនេះជាឆ្នាំទីប្រាំពីរហើយ ដែលបានរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ ដើម្បីលើកកម្ពស់សកម្មភាពកីឡា និងជាវេទិកាមួយសម្រាប់កីឡាករបញ្ចេញទេពកោសល្យរបស់ខ្លួន។
TIGER STREET FOOTBALL FESTIVAL 2019 មិនដូចបាល់ទាត់ហ្វូតសាល ធម្មតា និងបាល់ទាត់ប្រភេទផ្សេងទៀតទេ គឺជាការប្រកួតបាល់ទាត់នៅលើទីលានរាងទ្រវែងទំហំ២៥មx១៤.៥មដែលជាកន្លែងប្រមូលផ្តុំសកម្មភាពប្រកួតឥតឈប់ឈរ។ ហើយជាការ ប្រកួតដែលមានកីឡាករមិនលើសពី៥នាក់នៅលើទីលាន មានសកម្មភាពប្រកួតយ៉ាងស្វិតស្វាញ ឥតឈប់ឈរនឹងធ្វើឲ្យទស្សនិកជនរំភើបរីករាយទស្សនាការប្រកួត។ ការប្រកួតមានរយៈពេលសរុប១២នាទី ដែលបែងចែកជាពីរវគ្គមានរយៈពេល៦នាទីពីរដង ហើយមានការសម្រាក២នាទីនៅចន្លោះវគ្គ។សម្រាប់ការប្រកួតចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (បួនក្រុមចុងក្រោយ) ការប្រកួតនីមួយៗមានរយៈពេល ១០នាទីពីរវគ្គ និងមានរយៈពេលសម្រាកចន្លោះវគ្គចំនួន ៤នាទី។
ព្រឹត្តិការណ៍ TIGER STREET FOOTBALL FESTIVAL 2019 នេះមិនត្រឹមតែបង្ហាញស្ទីលលេងបាល់ទាត់ដ៏អស្ចារ្យថែមទាំងមានសកម្មភាពសប្បាយរីករាយជាច្រើនទាំងលើទីលាននិងក្រៅទីលានដូចជាការសម្តែងក្បាច់រាំពីក្រុមនារីរាំដ៏ស្រស់ស្អាត ការលេងហ្គេមកម្សាន្ត ការដាក់តាំងលក់សម្ភារកីឡាមានលក់ជូនពិសេសសម្រាប់ការជាវផលិតផលស្រាបៀរថៃហ្គ័រ មានការប្រគំតន្រ្តីនាពេលរាត្រីកាន់តែធំ កាន់តែប្លែក និងកាន់តែអស្ចារ្យជាងមុនដោយមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជា លោកព្រាប សុវត្តិ លោក ខេមរៈ សិរីមន្ត លោក ឆន សុវណ្ណរាជ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា អ្នកនាង សុគន្ធនីសា រួមជាមួយនឹងកម្មវិធីកម្សាន្តសប្បាយៗជាច្រើន កាន់តែរំភើប កាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។
តើអ្នកត្រៀមខ្លួនហើយឬនៅ? សូមចូលរួមជាមួយយើង #UNCAGE ការប្រកួតបាល់ទាត់ TIGER STREET FOOTBALL FESTIVAL 2019 រដូវកាល ២០១៩! សូមមើលកាលវិភាគ និងទស្សនាការផ្សាយផ្ទាល់នៅលើទំព័រ Facebook របស់យើង!
- នៅឆ្នេរអូឈើទាល ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី 5 ដល់ ទី6 ខែមករា ឆ្នាំ 2019
- នៅខាងកើតវិមានឯករាជ្យចម្ងាយ២០០ម៉ែត្រ ទីរួមខេត្តតាកែវ នៅថ្ងៃទី 13 ខែមករា ឆ្នាំ2019
- នៅដីឡូន៍ឧកញ្ញា ឈួន គឹមសាន ទីរួមខេត្តកំពង់ស្ពឺ នៅថ្ងៃទី 20 ខែមករា ឆ្នាំ2019
- នៅវាលបែកចាន ទីរួមខេត្តបាត់ដំបង ចាប់ពីថ្ងៃទី 26 ដល់ ទី27 ខែមករា ឆ្នាំ2019
- នៅបរិវេណផ្សារាត្រី ផ្កាយ៥ ក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃទី 2 ដល់ ទី3 ខែកុម្ភ: ឆ្នាំ2019
- នៅបរិវេណទីលានអង្គរឃ្យុងយ៊ូ ទីរួមខេត្ត សៀមរាប ចាប់ពីថ្ងៃទី 8 ដល់ ទី10 ខែកុម្ភ: ឆ្នាំ2019
- នៅបរិវេណកោះពេជ្រ ខាងកើតផ្សារាត្រី ទីរួមខេត្តកំពង់ចាម ចាប់ពីថ្ងៃទី 16 ដល់ ទី17 ខែកុម្ភ: ឆ្នាំ2019
- នៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ នៅថ្ងៃទី 3 ខែមីនា ឆ្នាំ2019
- នៅមុខមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី 13 ដល់ 15ខែមីនា ឆ្នាំ2019 សម្រាប់ជើងឯកមណ្ឌលភ្នំពេញ និងចាប់ពីថ្ងៃ 16 ដល់ 17 ខែមីនា ឆ្នាំ 2019 សម្រាប់វគ្គផ្តាច់ព្រ័ត្រកំពូលជើងឯក ឆ្នាំ2019 ។
ក្រុមជាង ៦០០ ក្រុមនឹងចូលរួមការប្រកួតវគ្គជម្រុះតាមតំបន់។ ការប្រកួតវគ្គជម្រុះនេះនឹងធ្វើឡើង នៅតាមបណ្តាខេត្តក្រុងចំនួនប្រាំបួនរួមមាន៖ តាកែវ ព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង សៀមរាប ប៉ោយប៉ែត កំពង់ចាម កណ្តាល និងរាជធានីភ្នំពេញចាប់ពីថ្ងៃទី ៥ ខែមករា ២០១៩ រហូតដល់ថ្ងៃទី ១៧ ខែមីនា ២០១៩។ ក្រុមកំពូលចំនួន ៦៤ ក្រុម នឹងចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្តដែលនឹងធ្វើឡើងរាជធានីភ្នំពេញនៅ ថ្ងៃទី ១៦ និង ១៧ ខែមីនា ២០១៩ ដើម្បីដណ្តើមយកម្ចាស់ជើងឯក TIGER STREET FOOTBALL FESTIVAL 2019។
សូមរីករាយទទួលទានស្រាបៀរ Heineken® ដោយការទទួលខុសត្រូវ