កាលពីពេលកន្លងទៅនេះ មានបណ្តាញផ្សព្វផ្សាញសង្គមមួយចំនួនបានធ្វើការចែកចាយព័ត៌មានមិនពិត ដោយលើកឡើងថា ទទួលទានភេសជ្ជៈ ខារ៉ាបាវ បណ្ដាលអោយប៉ះពាល់ដល់សុខភាព រហូតដល់អាយុជីវិត។ ពេលនេះអ្នកតំណាងក្រុមហ៊ុន បានអះអាងថា ជាព័ត៌មានមិនពិតនោះទេ។
លោក ហ៊ុយ សុខា ប្រធានទីផ្សារក្រុមហ៊ុន ខារ៉ាបាវ បានប្រាប់អោយដឹងថា រាល់ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលកន្លងទៅនេះដែលនិយាយថាទទួលទានភេសជ្ជៈ ខារ៉ាបាវ ប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងររហូតដល់បាត់បង់អាយុជីវិតនោះ គឺជាព័ត៌មានមិនពិតនោះទេ។
លោកបានបញ្ជាក់ថា ភេសជ្ជៈខារ៉ាបាវ មិនមែនទើបទេចរាចរណ៍នៅលើទីផ្សារកម្ពុជានោះទេ ហើយក៏ទទួលបានការគាំទ្រពីអតិថិជនយ៉ាងច្រើនផងដែរ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ មានផេក មួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើអោយអតិថិជនយល់ច្រឡំ ហេតុដូចនេះក្រុមហ៊ុន ខារ៉ាបាវ សុំអះអាងថា រាល់ផលិតផលរបស់ក្រុមហ៊ុនដែលមានអក្សរខ្មែរ គឺជាផលិតផលស្របច្បាប់ ដែលទទួលស្គាល់ពីក្រសួងយ៉ាងត្រឹមត្រូវ។ អាស្រ័យហេតុ សូមបងប្អូន និងអតិថិជនទាំងអស់ បន្តការជឿជាក់មកលើភេសជ្ជៈខារ៉ាបាវ ។ ដោយឡែកចំពោះ ផេក ដែលផ្សព្វផ្សាយព័ត៌មានមិនពិត នឹងប្រឈមនឹងផ្លូវច្បាប់នៅពេលខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណគុណចំពោះអតិថិជន ដែលជឿជាក់ និងគាំទ្រមកលើភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ និងជាការអប់អរសាទរនៃការបើកទំព័រគ្រឹះសករាជថ្មី ឆ្នាំ2019 ក្រុមហ៊ុនបានបង្កើនរង្វាន់ធំនូវទឹកប្រាក់សុទ្ធ ពី 70 លាន រហូតដល់ 100លានរៀល រួមជាមួយរង្វាន់ផ្សេងៗទៀត ដូចជា ម៉ូតូ ទូរស័ព្ទ iPhone ព្រមទាំងភេសជ្ជៈប៉ូវកំលាំង ខារ៉ាបាវ រាប់លានរង្វាន់ ៕