ក្រុមហ៊ុន វីសា បើកដំណើរការស្កេន QR កូដ ដើម្បីបង់ប្រាក់តាមរយៈវីសាកាតនៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨៖​ វីសា គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ អេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក កំពុងសហការ ជាមួយធនាគារជាច្រើនដែលក្នុងនោះមានធនាគារចំនួន 5 រួមមានធនាគារ ABA ធនាគារអេស៊ីលីដា ធនាគារឯកទេសអ៊ីអេន ធនាគាកាណាឌីយ៉ា និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដែលបានប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការអំពីការទូទាត់ប្រាក់ឆាប់រហ័ស (QR – Quick Responds) ដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេ ស្កេនដើម្បីបង់ប្រាក់តាម រយៈវីសាកាតនៅក្នុងប្រទេសកម្ពុជា។

ការទូទាត់ប្រាក់តាមរយៈ QR កូដ នឹងផ្តល់ជូនអតិថិជននូវបទពិសោធទូទាត់ប្រាក់តាមបែបថ្មីដែលប្រកបដោយសុវត្ថិភាពងាយស្រួល និងឆាប់រហ័ស។ អ្នកប្រើប្រាស់អាចបង្កើតការទូទាត់ប្រាក់តាម រយៈQRកូដយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែទាញយកកម្មវិធីទូរស័ព្ទដៃ (App) របស់ធនាគារ និងភ្ជាប់បណ្ដាញសុវត្ថិភាពជាមួយនឹងវីសា តាមរយៈកាតឥណទាន (Credit Card) កាតឥណពន្ធ (Debit Card) ឬកាតបង់ប្រាក់ជាមុន (Prepaid Card) ជាការស្រេច។

នៅពេលកម្មវិធីទូរស័ព្ទដៃ (App) ចាប់ដំណើរការ អ្នកអាចប្រើទូរស័ព្ទដៃក្នុងការស្កេ QR​កូដ​ ដើម្បីធ្វើការទូទាត់ជាមួយ វីសា តាមរយៈការផ្ទេរប្រាក់ពីគណនីរបស់អ្នកទៅកាន់គណនីរបស់អ្នកលក់ផ្ទាល់តែម្តង។

អ្នកស្រី ជុំ ម៉ូនីកា ​នាយិកាគ្រប់គ្រង វីសា ប្រចាំប្រទេសកម្ពុជា បាន​មានប្រសាសន៍ថា៖ “យើងសូមអបអរសាទរចំពោះធនាគារ ABA ធនាគារអេស៊ីលីដា ធនាគារឯកទេសអ៊ីអេន ធនាគារកាណាឌីយ៉ា និងធនាគារ FTB ដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវការទូទាត់សាច់ប្រាក់តាមរយៈការ ស្កេន QRកូដ ដែលជាដំណាក់កាលវិវត្តន៍ដ៏សំខាន់ក្នុងការវិវត្តន៍នៃការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ធ្វើការទូទាត់តាមរយៈទូរស័ព្ទដៃជាមួយបច្ចេកវិទ្យាQRកូដអាចជួយកាត់បន្ថយចំណាយដ៏មានប្រសិទ្ធិភាពដល់អាជីវកដែលទើបទទួលយកការទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធអេទ្បិចត្រូនិក ហើយសម្រាប់អតិថិជនដែលប្រើប្រាស់សេវាកម្មនេះនឹងទទួលបានអត្ថប្រយោជន៍ទូទាត់សាច់ប្រាក់យ៉ាងងាយស្រួលតាមប្រព័ន្ធឌីជីថលជំនួសការប្រើសាច់ប្រាក់សុទ្ធ។

ការទូទាត់ប្រាក់តាមរយៈស្កេនQRកូដ អនុញ្ញាតឲ្យម្ចាស់វីសាកាតងាកមកប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេដើម្បីទិញទំនិញ និងទូទាត់វិក្កយបត្រដោយមិនចាំបាច់មានសាច់ប្រាក់សុទ្ធក្នុងដៃ។ សម្រាប់អាជីវករ ទទួលយកវិធីទូទាត់ប្រាក់តាមរយៈការស្កេនQRកូដ មានន័យថាពួកគេអាចទទួលបាននូវជម្រើសសេវាកម្មដែលមានតម្លៃទាបក្នុងការទូទាត់ប្រាក់តាមអេឡិចត្រូនិចដោយការប្រើQRកូដ ជាមួយទូរស័ព្ទដៃរបស់ពួកគេ។

ក្នុងថ្ងៃនៃការដាក់ឲ្យដំណើរការ ការទូទាត់ប្រាក់តាមរយៈការស្កេនQRកូដនេះ មានហាងសរុបជាង៦០០កន្លែង នឹងទទួលយកសេវាកម្មថ្មីនេះ ដែលក្នុងនោះមានដូចជា ម៉ាស្ទ័រស៊ុគីស៊ុប ក្រុមហ៊ុន EFG គ្រុប (The Pizza Company Bar BQ Plaza, Swenson’s, Dairy Queen និង Krispy Kreme), ក្រុមហ៊ុន Yummy Food Co. Ltd., U-Care Pharma, Kiwi Marts, Yinkok Food Corp (Tous Les Jours, Asia Kitchen, Lotteria Burger), Zando Fashion Shop, Park Café និងហាងជាច្រើនទៀត។

រាល់ប្រតិបត្តិការQRកូដរបស់វីសាកាត នឹងត្រូវបានដំណើរការជាសកលតាមរយៈ VisaNet ដោយអនុវត្តតាមមាត្រដ្ឋាន សុវត្ថិភាព និងមានទំនុកចិត្តខ្ពស់របស់ក្រុមហ៊ុនវីសា ទៅលើការទូទាត់ប្រាក់តាមរយៈQRកូដ។ ការទូទាត់សាច់ប្រាក់តាមរយៈQR បានកំពុងតែអនុវត្ត​នៅប្រទេសឥណ្ឌូនេស៊ី វៀតណាម ថៃ និង ឥណ្ឌា ហើយក្នុងពេលឆាប់ៗនេះនឹងមកដល់ទីផ្សារមួយចំនួនទៀតនៅអាស៊ី អាគ្នេយ៍។

អ្នកស្រី ម៉ូនីកា បានបន្ថែមទៀតថា៖ “ យើងមានទំនុកចិត្តថា ការស្កេនដើម្បីបង់ប្រាក់តាមរយៈវីសាកាត នឹងពន្លឿនការផ្លាស់ប្តូរពីការទូទាត់ជាសាច់ប្រាក់សុទ្ធទៅជាការទូទាត់បែបអេឡិចត្រូនិច ព្រមទាំងជួយជម្រុញស្ថានភាពនៃប្រព័ន្ធហិរញ្ញវត្ថុនៅទូទាំងប្រទេសឲ្យកាន់តែប្រសើរទ្បើង” ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.visa.com.kh/km_KM/pay-with-visa/scantopay-consumers.html

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា