ភ្នំពេញ៖ នៅថ្ងៃទី16 ខែធ្នូ ឆ្នាំ2018 ចាប់ពីម៉ោង 5ល្ងាច ដល់ 10យប់ Pedro ដែលមានទីតាំងនៅជាន់ផ្ទាល់ដីក្នុងផ្សារទំនើប Aeon Mall ភ្នំពេញ បានធ្វើការបើកសម្ភោធហាងសារថ្មីជាមួយនឹងការតុបតែងដេគ័រដោយល្អឥតខ្ចោះនៅខាងក្នុងហាង រួមជាមួយនឹងឥវ៉ាន់ដែលទើបមកដល់ជាច្រើនប្រភេទសម្រាប់ទទួលស្វាគមន៍អតិថិជន ក៏ដូចជាភ្ញៀវកេត្តិយសក្នុងល្ងាចបើបើកសម្ភោធហាងថ្មីនោះ។
នៅក្នុងកម្មវិធីមានតារាល្បីៗ ជាច្រើនរូបនៅក្នុងព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមមានដូចជា Yubin Shin, Pich Solikah, Yaro Vy, Hoa Poahong, Jessica Ka ជាភ្ញៀវពិសេសសម្រាប់កម្មវិធីតែម្តង។ លើសពីនេះទៀតគឺវត្តមាន DJ IRAMA ដែលអញ្ជើញមកពីបរទេស និង លោក Welles Tan ដែលជាសិល្បៈករកាត់រូបភាពយ៉ាងចំណានពីប្រទេសសិង្ហបុរី បានបង្ហាញនូវទេពកុសល្យក្នុងការកាត់រូបជូនដល់ភ្ញៀវកិត្តយសទាំងអស់ក្នុងកម្មវិធីភ្លាម។ មិនត្រឹមតែប៉ុណ្ណោះភ្ញៀវកិត្តយសទាំងរីករាយជាមួយនឹងការទទួលទានអាហាសម្រន ភេសជ្ជៈ និង ការ៉េមយ៉ាងពិសេស។
Pedro គឺជាម៉ាកអន្តរជាតិដែលមានខូទ្បិចសិនសម្រាប់បុរស និងនារី។ សម្រាប់ខូទ្បិចសិនបុរស មានដូចជាកាបូប ស្បែកជើង កាបូបដាក់លុយ និងខ្សែក្រវ៉ាត់ រីឯខូទ្បិចសិនសម្រាប់នារី មានកាបូប ស្បែកជើង និងកាបូបដៃ ដែលម៉ូដទាំងអស់នាំមកនូវភាពឆើតឆាយជាមួយនឹងទំនុកចិត្តជូនទៅដល់សុភាពនារីផងដែរ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Pedro មាន 6សាខា នៅក្នុងប្រទេសកម្ពុជា ដែលសរុប 83សាខា នៅក្នុងអាស៊ីប៉ាស៊ីហ្វិក មជ្ឈិមបូព៌ា និងសាធារណរដ្ឋប្រជាមានិតចិន៕