នៅព្រឹកថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៨ ស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីជូនដំណើរគូស្វាមីភរិយាថ្មីចំនួន ១៥គូ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការចូលរួមជូនដំណើរពិសេសពីក្រុមការងារស្រាបៀរថៃហ្គ័រ និងក្រុមការងារពិសេសសម្រាប់ជួយសម្រួលដល់ដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ទៅកាន់ប្រទេសជប៉ុន ។
ដំណើរកម្សាន្តក្រេបទឹកឃ្មុំលំដាប់ខ្ពស់ VIP ទៅកាន់ប្រទេសជប៉ុនជាពិសេស បានផ្តល់ជូនការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៤ គឺសណ្ឋាគារ Mystays Premier Hotel និងសណ្ឋាគារ Grand Nikko Tokyo Daiba ដំណើរកម្សាន្តទៅកាន់តំបន់រមណីយដ្ឋាន និងតំបន់ប្រវត្តិសាស្ត្រល្បីៗនៅលើកោះហុកកៃដូដូចជាប្រឡាយព្រែកជីកអូតារូ (Otaru Canal) ហាង Kitaichi Glass outlet សារមន្ទីរតន្ត្រីអូតារូ (Otaru Music Box Museum) តំបន់រមណីយដ្ឋានជិះស្គីអន្តរជាតិ សាផូរ៉ូ (Sapporo International Ski Resort) ឧទ្យាន Shiroi Koibito ផ្សារទំនើប Tanukikoji Shopping Street ប្រាសាទបុរាណ Asakusa និងតំបន់ផ្សារទំនើប Ginza នៅក្នុងទីក្រុងតូក្យូ រួមជាមួយទឹកប្រាក់ $1,500 និងអាហារពេលល្ងាចសម្រាប់គូស្វាមីភរិយាថ្មីចំនួនដប់ប្រាំគូ ដែលដំណើរកម្សាន្តនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៨ ។
ស្រាបៀរថៃហ្គ័រគឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់ច្រើនជាង ៧០ ប្រទេសដែលកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និង ពិភពលោក ហើយជាពិសេសជាស្រាបៀរដែលសក្ត័សមបំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេង។
កាន់តែអស្ចារ្យសម្រាប់គម្រោងអាពាហ៍ពិពាហ៍ថ្មីក្នុងកម្មវិធីប្រូម៉ូសិនអាពាហ៍ពិពាហ៍រដូវកាលថ្មីរបស់ស្រាបៀរថៃហ្គ័រ ចាប់ពីខែតុលា ឆ្នាំ 2018 ដល់ខែកញ្ញា ឆ្នាំ 2019 រាល់ការជាវស្រាបៀរថៃហ្គ័រសម្រាប់អាពាហ៍ពិពាហ៍របស់លោកអ្នក នឹងមានឱកាសឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនីជាមួយនឹងទឹកប្រាក់ 1,500 ដុល្លារ ចំនួន 15 រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2019។ ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 011 222 400 និង 011 333 500។
ស្តែងចេញថ្ងៃដ៏អស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកឈ្នះដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅទីក្រុងស៊ីដនី។
សូមរីករាយពិសាថៃហ្គ័រដោយទទួលខុសត្រូវ។