ចំពោះទឹកប្រាក់70លានរៀល ដែលជារង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តផ្តល់សំណាងដល់បុរសម្នាក់ទៀតហើយ ដែលបច្ចុប្បន្នជាប្រជានេសាទទឹកប្រៃ មានឈ្មោះ សួន វិសិទ្ធ អាយុ31ឆ្នាំ រស់នៅភូមិ2 ឃុំកាំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់ប្រាក់រង្វាន់ដល់លំនៅដ្ឋាន បុរសរូបនេះបានឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅ នៅពេលពីសម្រាកពីការងារ នេសាទ ហើយត្រឡប់មកផ្ទះវិញ លោកក៏បានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងពីអ្នកអ្នកលក់ដែលនៅផ្ទះក្បែរគ្នាមកទទួលទាន លុះពេលគាស់ក្រវិលកំប៉ុងក៏ស្រាប់តែឃើញមានរង្វាន់70លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។
ភ្លាមនោះ លោកមិនទាន់ទុកចិត្តទេ ហើយទូរស័ព្ទសាកសួរព័ត៌មានបញ្ជាក់ពីក្រុមហ៊ុន ដែលមានដាក់លេខទូរស័ព្ទនៅលើក្រវិលកំប៉ុងស្រាប់។ បន្ទាប់ពីដឹងថាត្រូវរង្វាន់ធំ ទាំងរូបលោកផ្ទាល់ ក៏ដូចជាក្រុមគ្រួសារពិតជាមានក្ដីរំភើបរីករាយជាខ្លាំង ព្រោះមិននឹកស្មានថា អាចមានវាសនាមានលុយយ៉ាងសន្ធឹកសន្ធាប់ដូច្នេះនោះទេ ។ ក្រោយពេលទទួលបានលុយរង្វាន់ទាំងនេះ លោកនឹងយកមួយចំណែកទៅសង់បំណុលធនាគារឯកជន ហើយយកមួយចំណែកទៀតទៅសង់ផ្ទះ និងទិញទូកសម្រាប់នេសាទដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត់ ។ ជាចុងក្រោយលោកក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវដែលបានជួយកែប្រែជោគវាសនាក្រុមគ្រួសាររបស់លោកឱ្យមានភាពល្អប្រសើរ។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់អតិថិជន និងចូលរួមអបអរសាទរនៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាខ្មែរ ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់រហូតដល់ 70លានរៀល ចំនួន50រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន50 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន50រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ ។ អ្នកទទួលទានអាចមានសំណាងបានឈ្នះរង្វាន់ធំ , អ្នកលក់ឱ្យគេត្រូវរង្វាន់ធំនឹងមានសំណាងបានទទួលរង្វាន់7លានរៀល ដោយឡែកសម្រាប់អ្នកតាំងលក់ស្អាតជាងគេនៅពេលក្រុមការងារចុះទៅឃើញ នឹងទទួលបានប្រាក់រង្វាន់ចំនួន70ម៉ឺនរៀល ។
សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕