ខេត្តសៀមរាប, កម្ពុជា — ថ្ងៃទី 10 ខែ ធ្នូ ឆ្នាំ 2018 ក្រុមហ៊ុនបដិសណ្ឋារកិច្ច ថាលាស បានធ្វើការបើកសម្ភោធសាខាទីបីរបស់ភោជនីយដ្ឋានខេមា ស្ថិតក្នុងខេត្តសៀមរាប មានឈ្មោះថា «ភោជនីយដ្ឋានខេមាអង្គរ» ដែលមានទីតាំងនៅតាមបណ្តោយស្ទឹង ភូមិវត្តបូរណ៍ ឃុំសាលាកម្រើក ខេត្តសៀមរាបដោយបើកបម្រើ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង 6ព្រឹក ដល់ម៉ោង 10:30នាទីយប់។
ភោជនីយដ្ឋានខេមាអង្គរ នៅតែបន្តបម្រើជូនដល់ភ្ញៀវនូវអាហារដែលមានរសជាតិដើម ជាមួយឈុតអាហារ ទទួលទានដោយសេរី នំបុ័ងរសជាតិបែបបារាំង ឈីស សាច់បន្ទះស្តើងៗ នំខេក និងគ្រឿងបរិភោគ ជាច្រើនទៀត។
ភោជនីយដ្ឋានខេមា គឺនិយាយអំពីភាពរីករាយ និងអារម្មណ៍អស្ចារ្យជាមួយការទទួលទាន អាហារ។ មិនថាពេលព្រឹក ពេលរសៀល ឬពេលយប់ ភោជនីយដ្ឋានខេមាតែងតែមានអ្វីពិសេសៗសម្រាប់លោក អ្នកជានិច្ចដូចជា ការទទួលទានដោយសេរីសម្រាប់អាហារពេលព្រឹក ការទទួលទានដោយសេរីសម្រាប់ អាហារពេលថ្ងៃត្រង់ និងការទទួលទានអាហារ និងស្រាពេលល្ងាច ឬការទទួលទានទឹកតែពេលរសៀល។
“ខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់ ដែលបាននាំយកទស្សនាទានរបស់ភោជនីយដ្ឋានខេមា មកកាន់ ខេត្តសៀមរាប” ប្រសាសន៍របស់អ្នកនាង Céline អ្នកគ្រប់គ្រងទូទៅភោជនីយដ្ឋាន ខេមាអង្គរសៀមរាប។ “ពួកយើងនឹងផ្តល់ជូននូវអាហារដែលមានគុណភាព សេវាកម្មដែលល្អ ឥតខ្ចោះ និងបរិយាកាសដ៏អស្ចារ្យ សម្រាប់ភ្ញៀវដើម្បីរីករាយជាមួយខេមា”
ខេមាអង្គរជាភោជនីយដ្ឋានថ្មីមួយ ដែលបើកបម្រើខាងវិស័យម្ហូបអាហារក្នុងខេត្តសៀមរាបដែលមានតម្លៃ សមរម្យ គុណភាពខ្ពស់ និងមានបរិយាកាសល្អក្នុងការទាក់ទាញអ្នកដែលចូលចិត្តទទួលទានអាហារ ។
សូមអញ្ជើញមកទស្សនាភោជនីយដ្ឋានខេមាអង្គរ និងទទួលយកបទពិសោធន៍ថ្មីនូវអ្វីដែលធ្វើឱ្យ ខេមា មានថ្ងៃនេះ! ពួកយើងក៏មានជាន់ខាងលើសម្រាប់លំហែបន្ទាប់ពីបំពេញការងាររួច ឬសូមធ្វើការកក់បន្ទប់ សម្រាប់កម្មវិធីជួបជុំរបស់លោកអ្នក។
ព័ត៌មានបន្ថែមសម្រាប់ភោជនីយដ្ឋានខេមាអង្គរ សូមចូលទៅកាន់គេហទំព័រ www.khema.asia