ក្រុមហ៊ុន ធីអេច អេហ្វ & ប៊ី ដែលជាក្រុមហ៊ុនតែមួយគត់ទទួលបានសិទិ្ធក្នុងការបម្រើសេវាកម្មអាហារ Fast Food ប្រភេទ ប៊ឺហ្គឺដ៏ល្បីឈ្មោះមកពីសហរដ្ឋអាមេរិក ដែលមានឈ្មោះថា carl’s Jr. នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានចាប់បើកសម្ពោធហាងថ្មីសាខាទី4 នៅទួលទំពូង ។
ក្នុងឱកាសបើកដំណើការហាងថ្មី Carl’s Jr. មានការផ្តល់ជូនដ៏អស្ចារ្យ សម្រាប់អតិថិជន50នាក់ដំបូង ញ៉ាំឥតគិតថ្លៃ (ហ្វ្រី) ក្នុងរយៈពេល 1ឆ្នាំពេញ ក៏ដូចជាការផ្តល់ជូននូវគូប៉ុន ហ្វ្រីសាច់មាន់ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនទៀត។
សូមជម្រាបថា Carl’s Jr. កម្ពុជា មានបម្រើជូននូវ ប៊ឺហ្គឺសាច់គោអាមេរិក 100% ប៊ឺហ្គឺសាច់មាន់ សាច់មាន់បំពងស្រួយៗ ដំឡូងបារាំងបំពងឆ្ញាញ់ៗ ការ៉េមដ៏មានឱជារស និងសាឡាតស្រស់ៗ ព្រមទាំងអាហារសម្រន់ជាច្រើនផ្សេងទៀត។
Carl’s Jr. សាខាទួលទំពូង មានទីតាំងស្ថិតនៅផ្លូវ 155 កែងផ្លូវ 472 ខាងត្បូងផ្សារទួលទំពូងចម្ងាយ 500ម៉ែត្រ ។
សូមអញ្ជើញមក Carl’s Jr. សាខាទួលទំពូង និងភ្លក់រសជាតិ ប៊ឺហ្គឺ Carl’s Jr. ដ៏មានឱជារសឆ្ញាញ់ពិសា តម្លៃសមរម្យ ដែលត្រូវបានទទួលស្គាល់ និងគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់https://www.facebook.com/CarlsJr.Cambodia/