បុរសវ័យចំណាស់ម្នាក់មានឈ្មោះ ចាន់ ឃឿម អាយុ 64ឆ្នាំ បច្ចុប្បន្នជាកសិករ និងជាប្រជាពលរដ្ឋរស់នៅភូមិក្រាំងស្វាត ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់ចំនួន 70លានរៀល បន្ទាប់ពីទិញទទួលទានក្រោយមកពីចំការ។
ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាន លោក ចាន់ ឃឿមបានឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅនេះ បន្ទាប់សម្រាកពីធ្វើចំការ លោកបានទៅអង្គុយលេងផ្ទះអ្នកជិតខាង ដែលមានលក់គ្រឿងទេស ហើយក៏ទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវមួយកំប៉ុងដើម្បីទទួលទាន លុះស្រាប់តែពេលគាស់ក្រវិលកំប៉ុងក៏ឃើញមានរង្វាន់ 70លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។
ភ្លាមនោះ លោកពិតជារំភើបរីករាយជាខ្លាំងស្ទើរមិនជឿភ្នែកខ្លួនឯង ហើយក៏យកបង្ហាញអ្នកលក់ដែលនៅជិតគ្នាស្រាប់ និងទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទមាននៅនឹងក្រវិលកំប៉ុង។
លោកបានបញ្ជាក់ថាបច្ចុប្បន្ននេះ ចំពោះកម្រិតជីវភាពគ្រួសារគឺមានភាពលំបាកគួរសម ព្រោះខ្លួនមិនអាចរកចំណូលអ្វីបាននោះឡើយ ក្រៅពីការធ្វើចំការដាំដំឡូងតែប៉ុណ្ណោះ ប៉ុន្តែពេលនេះបន្ទាប់ពីទទួលបានលុយរង្វាន់70លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ លោកនឹងយកមួយចំនួនទៅសងបំណុលគេ និងធ្វើបុណ្យជូនអ្នកម្តាយដែលកំពុងចាស់ជរា ហើយទុកមួយចំនួនទៀតដោះស្រាយបន្ទុកគ្រួសារដែលកំពុងជួបសព្វ និងបន្តទៅថ្ងៃអនាគត។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្ររហូតនោះ ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់រហូតដល់ 70លានរៀល ចំនួន50រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន50 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន50រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កំប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ ។
អ្នកទទួលទានអាចមានសំណាងបានឈ្នះរង្វាន់ធំ , អ្នកលក់ឱ្យគេត្រូវរង្វាន់ធំនឹងមានសំណាងបានទទួលរង្វាន់7លានរៀល ដោយឡែកសម្រាប់អ្នកតាំងលក់ស្អាតជាងគេនៅពេលក្រុមការងារចុះទៅឃើញ នឹងទទួលបានប្រាក់រង្វាន់ចំនួន70ម៉ឺនរៀល ។
សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕