ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា បានបន្ថែមជម្រើសច្រើនជាងមុនចំពោះអតិថិជនប្រាក់បញ្ញើសន្សំដោយបានបន្ថែមរយៈពេលសន្សំរហូត 48ខែ និង 60ខែ នៅលើគណនីបញ្ញើមានកាលកំណត់ជាមួយអត្រាការប្រាក់ 7.75%។ បន្ថែមពីលើនេះ អតិថិជននឹងទទួលបានអត្រាការប្រាក់រហូតដល់ 8% ក្នុងមួយឆ្នាំ ក្នុងរយៈពេលប្រូម៉ូសិន។
សូមបញ្ជាក់ថា រយៈពេលសម្រាប់គណនីបញ្ញើមានកាលកំណត់របស់ប្រាសាក់ គឺចាប់ពី 1ខែ រហូតដល់ 60ខែ ដោយផ្ដល់នូវផលចំណេញខ្ពស់ចំពោះអតិថិជនគ្រប់ប្រភេទទៅតាមលំហូរសាច់ប្រាក់។
លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សាររបស់ប្រាសាក់ បានមានប្រសាសន៍ថា៖ «ប្រាសាក់ផ្ដល់ជូនរយៈពេលសន្សំកាន់តែយូរសម្រាប់គណនីបញ្ញើមានកាលកំណត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលត្រូវការវិនិយោគរយៈពេលវែងជាមួយប្រាសាក់។ គណនីបញ្ញើមានកាលកំណត់របស់ប្រាសាក់ មិនតែផ្ដល់អត្រាការប្រាក់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវសុវត្ថិភាព ព្រមទាំងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ជាប្រភពទុនដល់ប្រជាជន ឬ អាជីវកម្មដែលជួបនឹងការកង្វះទុនបង្វិល»។
តាងនាមឱ្យថ្នាក់គ្រប់គ្រងនិងបុគ្គលិកប្រាសាក់ លោកក៏បានថ្លែងអំណរគុណចំពោះអតិថិជនប្រាក់បញ្ញើសន្សំទាំងអស់ ដែលតែងតែគាំទ្រ ជឿជាក់ និងប្រើប្រាស់សេវាប្រាសាក់។ លោកអះអាងបញ្ជាក់ថា ការដាក់សន្សំនៅប្រាសាក់ជាជម្រើសដ៏ឆ្លាតវៃ ពីព្រោះប្រាសាក់ផ្ដល់ជូនអត្រាការប្រាក់ខ្ពស់ សុវត្ថិភាព និងទំនុកចិត្ត។
តារាងរយៈពេល និងអត្រាការប្រាក់ នៃគណនីបញ្ញើមានកាលកំណត់៖