មជ្ឈមណ្ឌលនាឡិកាស្វ៊ីស និងជប៉ុន រួមជាមួយនឹងក្រុមហ៊ុននាឡិកា MIDO បានប្រារព្ធពិធីអបអរសាទរគម្រប់ខួប 100ឆ្នាំរបស់នាឡិកា MIDO ដែលមានឈ្មោះថា “MIDO 100th Anniversary” កាលពីថ្ងៃទី26-27 ខែវិច្ឆិកា ឆ្នាំ2018 កន្លងទៅនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ដើម្បីអបអរសាទរវត្តមានរបស់នាឡិកាស្វ៊ីស MIDO នៅលើទីផ្សារពិភពលោកអស់រយៈពេល 100ឆ្នាំយ៉ាងជោគជ័យ និងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជនគ្រប់ជាតិសាសន៍ និងគ្រប់វ័យ។
នៅក្នុងកម្មវិធីដ៏រីករាយនោះដែរ ក៏មានវត្តមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនចូលរួម និងអបអរសាទរ ដែលរួមមានទាំងថ្នាក់ដឹកនាំរបស់មជ្ឈមណ្ឌលនាឡិកាស្វ៊ីស និងជប៉ុនប្រចាំប្រទេសកម្ពុជា លោក គួច ណាវ លោកស្រី គួច ណាវី ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត និងតំណាងមកពីក្រុមហ៊ុននាឡិកា MIDO ប្រទេសស្វ៊ីស លោក Pjillippe Antille ផងដែរ។
ក្រៅពីនោះក៏មានវត្តមានអ្នកសាព័ត៌មានជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ និងមានការដើរបង្ហាញម៉ូដពីសំណាក់តារាបង្ហាញម៉ូដដ៏ស្រស់សោភា និងស្រស់សង្ហាដែលបង្ហាញពីម៉ូដនាឡិកាម៉ូដែលថ្មីរបស់ក្រុមហ៊ុននាឡិកា MIDO និងមានការសម្តែងជាច្រើន រួមទាំងមានវត្តមានតំណាងចែកចាយដុំ និងរាយរបស់នាឡិកា MIDOនៅកម្ពុជា និងអតិថិជនរបស់នាឡិកា MIDOជាច្រើនរូបដែលធ្វើឱ្យកម្មវិធីទាំងមូលមានភាពអធិកអធមក្រៃលែង។
នៅថ្ងៃទី26 ខែវិច្ឆិកានោះផងដែរ ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលនាឡិកាស្វ៊ីស និងជប៉ុនក៏បានរៀបចំកម្មវិធីកាត់នំ Cake អបអរសាទរថ្ងៃគ្រប់ខួប 100ឆ្នាំរបស់នាឡិកាស្វ៊ីស MIDO ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដែលកម្មវិធីនេះត្រូវបានធ្វើឡើងនៅទូទាំងពិភពលោកក្នុងបណ្តាប្រទេសដែលមានលក់នាឡិកាMIDO ផងដែរ៕