នៅថ្ងៃពុធ ទី ២៨ ខែវិច្ឆិកា នៅឯសណ្ឋាគារសុខាភ្នំពេញក្រុមហ៊ុន WordEx Asia បានរៀប ចំកម្មវិធីតាំងពិព័រណ៌ និងសន្និសីទស្ដីអំពីវិស័យកម្សាន្តសប្បាយ និងវិនិយោគ ក្នុងគោលបំណងពន្លឿនការរីកលូតលាស់នៃវិស័យឧស្សាហកម្មទាំងបួនធំៗរបស់កម្ពុជា និងជួយលើកស្ទួយការអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។
រៀបចំកម្មវិធីតាំងពិព័រណ៌ និងសន្និសីទស្ដីនេះផ្ដោតទៅលើការលើកម្ពស់ស្ដង់ដា គុណភាព និងការធ្វើឱ្យមានភាពល្បីល្បាញនៃការប្រើប្រាស់អចលនទ្រព្យ។ ផ្នែកសណ្ឋាគារដែលមានសិទ្ធិធ្វើអាជីវកម្ម & ការលក់រាយ និង ល្បែងកម្សាន្ត ជាពិសេសគឺការបានបង្ហាញអំពីគំនិតបង្កើតថ្មីៗ ហើយវាក៏អាចជួយបង្កើនការពិចារណាតាមរយៈការផ្ដល់ឪកាសឱ្យឧស្សាហកម្មទាំងនោះអាចបង្ហាញខ្លួនក្នុងកម្មវិធីពិព័រណ៍ និងសន្និសីទលំដាប់អន្តរជាតិ ។
សន្និសីទស្ដី « ការសម្រេចឱ្យបាននូវឪកាស និងជំរុញសន្ទុះទីផ្សារល្បែងកម្សាន្តនាពេលអនាគត» ហើយវាគ្មិនល្បីៗចំនួន ៥រូប នឹងចូលរួមសន្និសីទនេះដែរ។
វាគ្មិនល្បីៗចំនួន ៥រូបនោះរួមមាន Chris Wang វិស្វករជំនាញមកពីក្រុមហ៊ុន Cloudflare ក្រោមប្រធានបទៈ និន្នាការទំនើបៗ នៅក្នុងប្រព័ន្ធ និងរបៀបនៃការការពារកម្មវិធីអ៊ីនធីណែតរបស់អ្នកប្រឆាំងនឹងប្រព័ន្ធនេះ។ Warren English នាយកប្រត្តិបត្តិនៃក្រុមហ៊ុន AES Signatum ក្រោមប្រធានបទៈ វិធីដែលអាចនឹងជះឥទ្ធិពលលើពិភពលោកលើសពី Cryto Currency? Lusine Khudaverdyan អគ្គនាយកប្រចាំតំបន់នៃក្រុមហ៊ុន BetConstruct Manila office ក្រោមប្រធានបទៈ ការផ្លាស់ប្ដូរនៃកាស៊ីណូទៅជាបណ្ដុំល្បែងអនឡាញ។ លោកសាស្ត្រាចារ្យ Augustine Ha Ton VINH ប្រធាន និង នាយកប្រតិ្តបតិនៃក្រុមហ៊ុន Stellar Management Corp ក្រោមប្រធានបទៈ ការផ្លាស់ប្ដូរពីការលេងល្បែងក្រោមដីទៅជាការលេងល្បែងកម្សាន្ត។ Darrell Smith អនុប្រធាន ផ្នែក ទីផ្សារ និង នៃ ក្រុមហ៊ុន Smartplay International ក្រោមប្រធានបទៈ ស្តីពីម៉ាស៊ីនឆ្នោតត្រូវបានប្រើប្រាស់នៅក្នុងកាស៊ីណូជាម៉ាស៊ីនដ៏មានសក្ដានុពលថ្មីមួយទៀត។
លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា “ស្របពេលដែលប្រទេសកម្ពុជាបច្ចុប្បន្នជាម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច តាងនាមឱ្យក្រសួងពាណិជ្ជកម្ម យើងពិតជាមានមោទភាពដែលប្រទេសកម្ពុជា ត្រូវបានជ្រើសតាំង ជាកន្លែងប្រជុំទីផ្សារសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជជែកពិភាក្សាទាក់ទងនឹងការ វិនិយោគ លើវិស័យអចលនទ្រព្យ សណ្ឋាគារ ភោជនីយដ្ឋាន កម្សាន្ត និងបដិសណ្ឋាកិច្ច ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ២០១៨នេះ” ។
លោកបានបន្ថែមទៀតថា ខ្ញុំមានភាពជឿជាក់យ៉ាងមុតមាំថា ពិព័រណ៍ការកម្សាន្ត និងការវិនិយោគប្រចាំតំបន់ អាស៊ីអាគ្នេយ៍ ឆ្នាំ២០១៨ ឬ Asia Entertainment and Investment Ecpo2018 (AGE) គឺជាឱកាសដ៏មួយល្អសម្រាប់ការជួបជុំ សហការ ដោះដោះដូរ និងពង្រីកអាជីវកម្ម រវាងម្ចាស់អាជីវកម្ម អ្នកជំនួញ ជាពិសេស វិនិយោគិនជាតិ និងវិនិយោគិន បរទេស ដែមានការចាប់អារម្មណ៍ លើការវិនិយោគនៅកម្ពុជា” ។
បុគ្គលសំខាន់ និងល្បីៗជាច្រើននឹងមានវត្តមាននៅក្នុងថ្ងៃទីមួយដែលជាថ្ងៃបើកកម្មវិធីតាំងពិរព័ណ៍ និងនៅក្នុងថ្ងៃទីពីដែលជាថ្ងៃកម្មវិធីសន្និសីទ ។ កម្មវិធីរៀបចំការតាំងពិរព័ណ៌ និង សន្និសីទ គឺត្រូវបានជួយជ្រោមជ្រែងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជកម្មផងដែរ។
ក្រុមហ៊ុនដែលដាក់តាំងពិព័រណ៌ក្នុងកម្មវិធីនេះដែររួមមានៈ Smart Loto, GreyPanel, SticPay, Cloudflare, eBET និង AES Signatum ហើយនឹងមានក្រុមហ៊ុនជាច្រើនទៀតមកពីប្រទេសចិន ហ្វីលីភីន កម្ពុជា សិង្ហបុរី ហុងកុង ម៉ាឡេស៊ី តៃវ៉ាន់ អង់គ្លេស និង អាមេរិក ។
កម្មវិធីរៀបចំការតាំងពិរព័ណ៌ និងសន្និសីទស្ដីអំពីវិស័យកម្សាន្តសប្បាយ និងវិនិយោគអាស៊ី (AGE Cambodia 2018) នេះ ធ្វើឡើងមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨ ហើយត្រូវបានរំពឹងទុក្ខថានឹងអាចធ្វើប្រតិបត្តិការលក់បានច្រើនជាង ៥០លានដុល្លារអាមេរិកក្នុងព្រឹត្តិការណ៍នេះ ។
គួរបញ្ចាក់ផងដែរថាកម្មវិធីនេះ រៀបចំជារៀងរាល់ឆ្នាំដើម្បីធ្វើឱ្យប្រាកដថា ឧស្សាហកម្មនៃល្បែងកម្សាន្ត សណ្ឋាគារ អចលនទ្រព្យ និង សិទ្ធិធ្វើឱ្យអាជីវកម្មនៅទីនេះអាចនឹងធ្វើបច្ចុប្បន្នភាពប្រែក្លាយការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបង្អស់តាមរយៈពិព័រណ៌ដ៏ធំលំដាប់អន្តរជាតិមួយនេះ។
ព័ត៌មានបន្ថែមចូលទៅកាន់គេហទំព័រ https://www.asia-gamingexpo.com/