DeSilk Garden & Eatery ត្រូវបានយុវវ័យជាច្រើនស្គាល់ថា ជាហាងដែលប្រមូលផ្តុំទៅដោយម្ហូបថៃរសជាតិដើមឆ្ងាញ់ៗជាច្រើន ដែលចំអិនដោយចុងភៅជំនាញជនជាតិថៃដោយផ្ទាល់។
ឥលូវនេះហាង DeSilk Garden & Eatery ក៏មានជាឈុតអាហារថ្ងៃត្រង់ឆ្ងាញ់ៗ ហើយក្នុងនោះក៏មានបន្ថែមជូនភេសជ្ជៈផាសិនសូដាមួយកែវ ឬនំ Cup cake ចំនួនមួយ ដោយអតិថិជនអាចជ្រើសរើសតាមចំនង់ចំនូលចិត្តរបស់ពួកគេ។
ឈុតអាហារថ្ងៃត្រង់ នៅហាង DeSilk Garden & Eatery មានជាច្រើនមុខសម្រាប់ឲ្យអតិថិជនជ្រើសរើស ជាមួយនឹងតម្លៃយ៉ាងសមរម្យ។ ហើយថ្ងៃនេះ ឡារ៉ែន សូមដកស្រង់យកអាហារចំនួនប្រាំមុខ ដែលសុទ្ធសឹងជាអាហារថ្មីប្រចាំហាង DeSilk Garden & Eatery សម្រាប់បង្ហាញដល់ទស្សនិកជន ក្នុងនោះរួមមាន៖
បាយឆាកាពិ បង្គារអប់មីសួរ ស្ពេកកាទីកែងថៃ ផាត់ថៃគ្រឿងសមុទ្រ និងបុកល្ហុងថាស។ លើសពីនេះទៅទៀត ហាង DeSilk Garden & Eatery ក៏មានបម្រើជាកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ដែលជាប្រភេទកាហ្វេសុទ្ធ អារ៉ាប៊ីកា ផងដែរ។
លោកអ្នកអាចស្វែងរក DeSilk Garden & Eatery តាមរយៈអាស័យដ្ឋានផ្ទះលេខ ៦៧ ផ្លូវ ៤៤៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ 017 939 789។