ដើម្បីជាចំណងដៃចុងឆ្នាំ២០១៨ និងការបើកបវេសនកាលថ្មី ក្រុមហ៊ុន គង់ នួន គ្រុប ដែលជាក្រុមហ៊ុន នាំចូលនិងមានសិទ្ធិចែកចាយតែមួយគត់នូវផលិតផលម៉ូតូម៉ាក YAMAHA បានដាក់បង្ហាញម៉ូតូម៉ាកថ្មីនៅលើទីផ្សារ ដើម្បីតម្រូវចិត្តយុវវ័យ និងអតិថិជន ដែលត្រូវការម៉ូតូដែលមានរូបរាងតូចល្មម(SLIM BODY DESIGN) រចនាបែបស្ព័រ (SPORTY IMAGE) កំលាំងម៉ាស៊ីនខ្លាំង (125CC) និងបំពាក់ដោយបច្ចេកវិទ្យាទំនើប។
លោកអ្នកនឹងទទួលបានអារម្មណ៍កាន់តែងាយស្រួលក្នុងការបើកបរជាមួយនិងបច្ចេកវិទ្យាទំនើបជាមួយ៖
Mio M3
– Mio M3 បំពាក់ទៅដោយប្រព័ន្ធពន្លត់និងបញ្ឆេះដោយស្វ័យប្រវត្តិ (Stop Start System) ដើម្បីសន្សំសំចៃសាំងនៅពេលឈប់ស្តុប (ល្អបំផុតសម្រាប់ការបើកបរក្នុងទីក្រុង ឬទីប្រជុំជនដែលមានភ្លើងស្តុបច្រើន)
-កំលាំងម៉ាស៊ីន 125cc ជាប្រភេទប៊ិច (FI) និងប្រព័ន្ធ BLUE CORE ដែលអាចសន្សំសំចៃសាំងរហូតដល់ 50% កាត់បន្ថយកំដៅនិងសំលេងម៉ាស៊ីន បង្កើនសន្ទុះម៉ាស៊ីន។
-ប្រព័ន្ធសោរចំរុះ (MULTI FUCTION KEY) ដែលមានតួនាទីបួនគឺ បើកកែប បើកកន្លែងចាក់សាំង និងប្រអប់សុវត្ថិភាព (SAFETY LOCKER) ទួនាទីចុងក្រោយគឺ បើកLOCK និងបញ្ចេញសំលេងដោយស្វ័យប្រវត្តិ (ADVANCE KEY SISTYM)
-ប្រអប់ក្រោមកែប (BOX SEAT) ធំទូលាយ ដែលអាចផ្ទុកឥវ៉ាន់បានច្រើន ឬកាបូបយួរដៃបានយ៉ាងងាយស្រួល
-ការរចនារូបរាងបែបស្ព័រ និងកន្លែងដាក់ជើងធំ (FOOT SPACE) ល្មមងាយស្រួលបើកបរ
-ប្រព័ន្ធអេកូ ECO SYSTEM នឹងជួយប្រាប់អ្នកអំពីការប្រើប្រាស់ល្បឿនដែលសមស្រប អាចជួយសន្សំសំចៃសាំង
-ប្រព័ន្ធហ្វ្រាំងដៃ SMART LOCK SYSTEM ជួយអោយម៉ូតូមិនរំកិល ឬរអិល នៅពេលចត។
សូមស្វែងរកព័ត៌មានបន្ថែមតាមរយះដេប៉ូចែកចាយ របស់យ៉ាម៉ាហា សំរាប់អ្នកនៅភ្នំពេញ (តំបន់លក់ម៉ូតូ គីរីរម្យ
អូឬស្សី) ឬហាងយ៉ាម៉ាហា (សាខាបាក់ទូក ផ្សារទំនើបAEON សាខាផ្លូវម៉ៅសេងទុង និង សាខាគីរីរម្យ) និងបណ្តាខេត្តមួយចំនួន កំពង់ចាម សៀមរាប បាត់ដំបង៕