ភ្នំពេញ៖ ចាប់កំណើតក្នុងគ្រួសារអ្នកអ្នកផលិតស្រាទំពាំងបាយជូ ហើយជាអ្នកដែលដាំទំពាំងបាយជូ លោក Sebastien Long តែងតែមានគំនិតបង្កើតស្រាទំពាំងបាយជូ។ ការដឹងក្ដីក្នុងតំបន់ទំពាំងបាយជូ នៅ Rhone Valley និងការចូលរួមបង្កើតគ្រួសារជាអ្នកផលិតស្រាទំពាំងបាយជូជាមួយឪពុកមារ លោក Sebastien បានចំណាយពេលវេលាជាច្រើនក្នុងវ័យជាយុវជនរបស់លោកក្នុងតំបន់ St Roman de Malegrade នៅ Rhone Valley ដើម្បីអភិវឌ្ឍនទេព្យកោសល្យនៃការផលិត និងស្វែងយល់បន្ថែមនូវគុណភាពស្រាទំពាំងបាយជូនៅលើពិភពលោក។
ក្រោយពីទទួលបានវគ្គសិក្សាក្នុងការផលិតស្រា និងការលក់ស្រា ជាពិសេសក្រោយពីបញ្ចប់ ការសិក្សាអំពីការគ្រប់គ្រង និងផលិតស្រាទំពាំងបាយជូនៅសកលវិទ្យាល័យកសិកម្ម Burgundy និងបញ្ចប់ការសិក្សាលើជំនាញវិជ្ជាសាស្ត្រកសិកម្មនៅ National Institute of Higher Education ក្នុងប្រទេសបារាំង លោកបានចាប់ផ្ដើមផលិត ស្រាទំពាំងបាយជូ «MAISON DE GRAND ESPRIT» ហើយនៅឆ្នាំ 2014 លោកបានឈ្នះពានរង្វាន់ «Young Wine Tasters » ក្នុងការប្រកួតនៅ Salon International de L’Agriculture in Paris។
ស្រាទំពាំងបាយជូ «MAISON DE GRAND ESPRIT» មានច្រើនប្រភេទដូចជា ៖ LA MIRACULEUSE BORDEAUX, L’ÊTRE MAGIQUE BORDEAUX, BOURGOGNE, CRÉMANT DE BOURGOGNE BRUT, CÔTES DE PROVENCE ROSÉ , LA MYSTÈRIALE LUSSAC-SAINT ÉMILION, SANTENAY PREMIER CRU, CHÂTEAUNEUF-DU-PAPE និងចុងក្រោយគឺជាស្រាទំពាំងបាយជូដ៏ពិសសេស GRAND ESPRIT SAINT-ESTÈPHE។
ស្រាទំពាំងបាយជូនីមួយៗគឺមានរសជាតិខុសៗ និងអត្ថប្រយោជន៍ផ្សេង ព្រោះវាត្រូវបានផលិតឡើងដោយទំពាំងបាយជូនៅតាមតំបន់ផ្សេងគ្នា ប៉ុន្តែគ្រប់ទំពាំងបាយជូទាំងអស់ដែលយកមកផលិតចេញជាស្រាគឺសុទ្ធសឹងតែត្រូវបានយកចិត្តទុកដាក់ទៅលើការបះ ការរក្សាទុក ជាពិសេសគឺតំបន់ដែលដាំ។
លោក Sebastien ដែលជា Chief Winemaker នៃក្រុមហ៊ុន MDGE បានបញ្ជាក់ថា ការផលិតស្រាទំពាំងបាយជូ «MAISON DE GRAND ESPRIT» គឺលោកបានយកជំនាញនៃការរួមបញ្ចូលគ្នារវាងការផលិតតាមវិធីបុរាណ និងបច្ចេកទេសនៃពិភពលោកថ្មី ដែលធ្វើឱ្យស្រាទំពាំងបាយជូ «MAISON DE GRAND ESPRIT» ក្លាយជាស្រាដែលមានស្ដង់ដារដ៏ល្អឥតខ្ចោះមួយ។
គួរបញ្ជាក់ផងដែរថា ស្រាទំពាំងបាយជូ «MAISON DE GRAND ESPRIT» ត្រូវបានក្រុមហ៊ុន Chhiv Timix Group ជាអ្នកនាំចូលផ្ដាច់មុខមកលើទីផ្សារកម្ពុជា៕