កាលពីថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2018កន្លងទៅនេះ មជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូលផ្តាច់មុខនាឡិកា G-SHOCK ពីប្រទេសជប៉ុន ព្រមទាំងនាឡិកាស្វីស និងជប៉ុនជាច្រើនទៀត បានប្រារព្ធពិធីអបអរសាទរគម្រប់ខួប35ឆ្នាំរបស់នាឡិកាជប៉ុនម៉ាក G-SHOCK នៅមុខសាលមហោស្រពកោះពេជ្រ គឺ ការប្រគំតន្ត្រីដ៏ធំអស្ចារ្យប្រចាំឆ្នាំ2018នេះ ដែលមានឈ្មោះថា “35th Anniversary G-SHOCK SHOCK THE WORLD PHNOM PENH” ដែលជាកម្មវិធីអបអរសាទរខួបគម្រប់35ឆ្នាំរបស់នាឡិកា G-SHOCK ដែលមានវត្តមាននៅលើពិភពលោកយ៉ាងជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនទូទាំងពិភពលោក ជាពិសេសយុវវ័យ ដោយសារតែនាឡិកា G-SHOCK ជានាឡិកាជប៉ុនដែលមានម៉ូដជាច្រើនឱ្យជ្រើសរើស មានភាពរឹងមាំ ងាយស្រួលពាក់ ព្រោះនាឡិកានេះស្រាល ហើយមាំល្អណាស់ ទោះធ្លាក់ក៏មិនមានបញ្ហា ធន់ជាមួយនឹងជម្រៅរហូតដល់200ម៉ែត្រ មុខមានច្រើនទំហំឱ្យជ្រើសរើស ហើយមុខនាឡិកា G-Shock គឺមិនឆ្កូតនោះទេ ល្អប្រើខ្លាំងណាស់ អាចពាក់ហាត់ប្រាណក៏បាន ដើរលេងក៏បាន ទៅចូលរួមកម្មវិធីផ្សេងៗក៏បាន។
នៅក្នុងកម្មវិធីនោះដែរ មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជនរបស់នាឡិកា G-Shock តំណាងចែកចាយនាឡិកា G-Shock និងប្រជាជនខ្មែរជាច្រើន ជាពិសេសវត្តមានតារាល្បីៗជាច្រើនប្រចាំប្រទេសកម្ពុជា ដូចជា កញ្ញា មាស សុខសោភា ជា Brand Ambassador របស់នាឡិកាម៉ាក Baby-G, លោក ថេណា ជា Brand Ambassador របស់នាឡិកាម៉ាក G-Shock), លោក G-Devith, សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ, កញ្ញា សុភ័ក្រកុសុមា, DJ Maily, ក្រុមរាំ Ninja-Top និងក្រុមរាំ OMG ព្រមទាំង DJ Nana និងសិល្បករ-សិល្បការិនីជាច្រើនរូបទៀតផងដែរ ដែលធ្វើឱ្យកម្មវិធីកាន់តែអធិកអធមឡើង។
នៅក្នុងកម្មវិធីអបអរសាទរខួប 35ឆ្នាំរបស់នាឡិកា G-SHOCK ក៏មានកម្មវិធីសប្បាយៗជាច្រើនដូចជា ទស្សនាការប្រកួតកង់ BMX, ទស្សនាការវាយបំបែកទឹកកកយកនាឡិកាម៉ាក G-SHOCK, ការ Mix ភ្លេង EDM រាំលេងសប្បាយៗ។ ជាពិសេសសម្រាប់អ្នកដែលមានសំបុត្រចូលរួមក៏មានឱកាសឈ្នះនាឡិកា G-SHOCK សរុបរហូតដល់300រង្វាន់ ព្រមទាំងមានឱកាសថតរូបលេងជាមួយនឹង Idol ដែលខ្លួនស្រឡាញ់ពេញចិត្តទៀតផង៕