Charles & Keith ដែលជាម៉ាកល្បីក្នុងស្រទាប់យុវវ័យ និង ជាម៉ាកកំពុងពេញនិយមសម្រាប់នារីៗ នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាទូទាំងប្រទេសកម្ពុជាទាំងមូលបានប្រារព្ធពិធីគម្រប់ខួប 2ឆ្នាំ ដែលបានបើកដំណើរការសាខាផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កម្មវិធីបានចាប់ផ្តើមពីរម៉ោងពីម៉ោង 5 ដល់ 9 យប់។ នៅក្នុងកម្ម វិធីអតិថិជន ក៏ដូចជាសមាជិករបស់ Charles & Keith បានរីករាយជាមួយការទស្សនា កម្សាន្តការចាក់ភ្លេងរបស់ឌីជេក្នុងកំឡុងបពេលដើរទិញទំនិញក្នុងហ៊ាង។
ក្នុងល្ងាចប្រារព្ធពិធីខួបគម្រប់ 2ឆ្នាំ សមាជិករបស់ Charles & Keith បានរីករាយជាមួយការទិញទំនិញគ្រប់ប្រភេទ ដែលមាននៅក្នុងហ៊ាងជាមួយនឹងការបញ្ចុះតម្លៃ 10% បន្ថែមទៀតទៅកាតសមាជិករបស់ខ្លួន ចំណែកឯអតិថិជនដែលមិនមែនជាសមាជិករបស់ Charles & Keith ដោយគ្រាន់តែចំណាយក្នុងការទិញទំនិញនៅក្នុងហ៊ាងអស់ចំនួន 90 ដុល្លារ អតិថិជននឹងទទួលបានខ្សែដៃមួយយ៉ាងស្រស់ស្អាតពី Charles & Keith ផងដែរ៕