
ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear ) បានប្រារព្ធនូវពិធីសម្ពោធដាក់អោយដំណើរការសាកល្បងនូវ ហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។
កម្មវិធីនេះបានធ្វើឡើងនៅល្ងាចថ្ងៃទី 3 ខែ វិច្ឆកា ឆ្នាំ 2018 នៅអគារលេខ 135 ផ្លូវព្រះមុនី វង្ស សង្កាត់មនោម្យ ខ័ណ្ឌ 7 មករា រាជធានីភ្នំពេញ ដែលមានការចូលរួមពីភ្ញៀវកិត្តិយស និង អ្នកសារ ពត៏មាន ជាច្រើនរូបទៀតប្រមាណជាង 100 នាក់ ។
ហាងលក់គ្រឿងអេឡិចត្រូនិច LG BRANDSHOP បានមានវត្តមាននៅក្នុងប្រទេសអស់រយៈពេលជាង 7 ឆ្នាំមកហើយតាំងពីឆ្នាំ 2011 មកម្ល៉េះ តែដោយសារការមើលឃើញពីភាពរីកចំរើនរបស់បច្ចេកវិទ្យានៅក្នុងតំបន់ កាន់តែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ទើបក្រុមហ៊ុន LG និង ក្រុមហ៊ុន G Gear បានវិត្តន៏ខ្លួនពី ហាងLG BRANDSHOP ទៅជា ហាងទំនើប LG Premium BRANDSHOP ដ៏ប្រណិតដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។


ដោយភាពជោគជ័យនៃបច្ចេកវិទ្យា ការរចនា និងការគិតគូរពីអតិថិជន គឺយើងបានត្រៀមរួចរាល់ជាស្រេចដើម្បីបង្ហាញជូនសំរាប់អតិថិជន នូវផលិតផល LG ដែលទំនើបៗចុងក្រោយបង្អស់យ៉ាងច្រើនប្រភេទ ដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ឧបករណ៍បំពងសំឡេងទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសំលៀកបំពាក់ ទូរទឹកកក និងផលិតផលប្រើប្រាស់ជាច្រើនផ្សេងទៀត ដើម្បីជូនសំរាប់ភ្ញៀវអតិថិជនដែលមកទស្សនាហាងទំនើបយើងនេះ។ អ្វីដែលធ្វើអោយហាងប្រណិត LG Premium BrandShop កាន់តែលេចធ្លោជាងគេនោះគឺ លទ្ធភាពនៃបទពិសោធន៍សំរាប់អ្នកប្រើប្រាស់ទទួលបានចំនេះដឹងបន្ថែមអំពីការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ទទួលបានអារម្មណ៍ផ្ទាល់ និងយល់ដឹងពីការអភិវឌ្ឍន៍បច្ចេកវិទ្យាចុងក្រោយរបស់ LG ។
ដើម្បីចូលរួមអបអរសាទរសំរាប់ការបើកសម្ពោធសាកល្បងរបស់ហាងទំនើប LG Premium Brandshop មុនីវង្សនេះ ។ យើងក៏មានការរៀបចំកម្មវិធីលក់បញ្ចុះតម្លៃរហូតដល់ 30% និង ការបង់រំលោះការប្រាក់ 0% ជាមួយធនាគារ Aeon ផងដែរ ។

ផលិតផលដែលមានគុណភាពខ្ពស់ នឹងប្រណិត ពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗរបស់ LG ទាំងអស់នឹងមានលក់នៅក្នុងហាងទំនើបប្រណិត LG Premium BrandShop នេះ ដែលយើងមានទីតាំងនៅតាមបណ្តោយផ្លូវមហាវិថីព្រះមុន្នីវង្ស នៅទិសខាងលិចជិតផ្សារធំថ្មី។









អាស័យដ្ឋាន LG Premium BRANDSHOP ៖
នៅអគារលេខ 135 ផ្លូវព្រះមុនីរង្ស សង្កាត់មនោម្យ ខ័ណ្ឌ 7មករា រាជធានីភ្នំពេញ
ទូរសព្ទទំនាក់ទំនង 016 999 625 / 023 888 299
