តើលោកអ្នកកំពុងតែស្វែងរកទិញម៉ាស៊ីនបោកគក់ថ្មីមែនទេ? ពិតប្រាកដណាស់ម៉ាស៊ីនបោកគក់ដែលមានលក់នៅលើទីផ្សារជាច្រើនម៉ូដែលដែលផ្តល់ជូននូវការបោកគក់សម្លៀកបំពាក់បានស្អាត ក៏ប៉ុន្តែតើលោកអ្នកជ្រើសម៉ាស៊ីនបោកគក់បែបណា ដែលអាចជឿទុកចិត្ត ងាយស្រួលប្រើប្រាស់ និងសន្សំ សំចៃអគ្គីសនី?
ដើម្បីងាយស្រួលអោយលោកអ្នកក្នុងការជ្រើសរើសម៉ាស៊ីនបោកគក់ដែលល្អ យើងសូមធ្វើការនែនាំម៉ាស៊ីនបោកគក់ LG ទ្វារខាងមុខដែលផ្តល់ជូនលោកអ្នកនូវ ការបោកគក់បានយ៉ាងស្អាតអស្ចារ្យសន្សំសំចៃអគ្គីសនី និងប្រើប្រាស់ធន់បានយូរផងដែរ។
សន្សំសំចៃអគ្គីសនីនិងទឹក
ក្រុមហ៊ុន LG បានប្រកាសថា ម៉ាស៊ីនបោកគក់ 9 kg 6 Motion Direct Drive របស់ខ្លួនកាត់បន្ថយការប្រើ ប្រាស់អគ្គីសនី ១៥ ភាគរយ និងកាត់បន្ថយការប្រើប្រាស់ទឹករហូតដល់ទៅ ៤០ ភាគរយ។ នេះជាជម្រើសដ៏ល្អប្រសើរបំផុត សំរាប់អ្នកដែលកំពុងស្វែងរកម៉ាស៊ីនបោកគក់ដែល ថែរក្សាបរិស្ថាន ក៏ដូចជាសន្សំសំចៃថ្លៃអគ្គីសនីផងដែរ។ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតវាបានបំពាក់ មកជាមួយនូវបច្ចេកវិទ្យាដែលមានឈ្មោះថា TurboWash ដែលម៉ាស៊ីន បោកគក់កាត់បន្ថយ ពេលវេលាបោកគក់ត្រឹមតែ ៥៩ នាទីតែប៉ុណ្ណោះ ដែលអនុញ្ញាតិ្តអោយលោកអ្នកធ្វើការបោកគក់ ក្នុងរយះពេលខ្លីបំផុត។
ងាយស្រួលប្រើប្រាស់
ដំណើរការរបស់ម៉ាស៊ីនបោកគក់ LG 9 kg 6 Motion Direct Drive គឺងាយស្រួល។ ម៉ាស៊ីនបោកគក់ ទ្វារខាងមុខផ្តល់ជូនមកជាមួយកញ្ចក់ LED ដែលបង្ហាញអោយឃើញបានយ៉ាងច្បាស់នូវកម្មវិធីបោក គក់ដែលយើងបានជ្រើសរើស និងអនុញ្ញាតិ្តអោយអ្នកកែតម្រូវ ល្បឿនបង្វិល សីតុណ្ហភាព និង កម្មវិធី ផ្សេងៗជាច្រើនទៀត។ មុខងារ Add items គឺងាយស្រួលបើសិនជាអ្នកភ្លេចដាក់សម្លៀកបំពាក់ចូលម៉ាស៊ីនពេលដែលចាប់ផ្តើមដំណើរការបោកគក់ពីដំបូង។ ដោយគ្រាន់តែចុចប៊ូតុង Pause បើកទ្វារ និង ដាក់សំលៀកបំពាក់ចូលមិនបាច់រង់ចាំរហូតដល់ដំណើរការបោកគក់ត្រូវបានបញ្ចាប់។ ម៉ាស៊ីនបោក គក់ LG មានកម្មវិធី Smart Diagnosis ដើម្បីត្រួតពិនិត្យបញ្ហារបស់ម៉ាស៊ីនបោក ដែលអាចអោយលោក អ្នកធ្វើការដោះស្រាយនិងជួសជុលខ្លួនឯងបានមុននិងបញ្ចូនទៅជាងជួសជុល។
ដំណើរការបោកគក់បានយ៉ាងស្អាតអស្ចារ្យ
ម៉ាស៊ីនបោកគក់ LG 9 kg 6 Motion Direct Drive ពិតជាដំណើរការបោកគក់បានយ៉ាងស្អាតអស្ចារ្យ។ ម៉ាស៊ីនបោកគក់មានចំណុះ 9kg ដោយប្រើបច្ចេកវិទ្យា Turbo Wash មិនត្រឹមតែកាត់បន្ថយពេល វេលាបោកគក់នោះទេ ប៉ុន្តែវាធ្វើការបោកគក់បានយ៉ាងស្អាតអស្ចារ្យផងដែរ។ វាបាញ់ទឹកទៅកាន់ សម្លៀកបំពាក់ដោយផ្ទាល់ ធ្វើអោយបច្ចេកវិទ្យា ៦ ចលនាបោកគក់និងពូតកាន់តែមានប្រសិទ្ធិភាព។
លោកអ្នកអាចជ្រើសចលនាបោកគក់មួយក្នុងចំណោមចលនាទាំង ៦ តាមប្រភេទសាច់ក្រណាត់ របស់អ្នកដែលចលនាទាំងនោះមានដូចជា
- ស្រាយក្រណាត់មិនអោយរួញចូលគ្នា
- សម្អាតក្អែលដែលស្អិតនៅក្នុង
- ច្រោះយកសាប៊ូចេញ
- ច្រោះយកសាប៊ូចេញ
- ក្រវីក្រណាត់ថ្នមៗ
- បង្វិលចុះឡើង
អ្វីដែលកាន់តែអស្ចារ្យនិងពិសេសជាងនេះទៅទៀត ម៉ាស៊ីនបោកគក់ LG មានការធានាទៅលើម៉ូទ័រ រហូតដល់ទៅ ១០ ឆ្នាំ ដើម្បីផ្តល់ជូនអោយអតិថិជនទាំងអស់មានទំនុកចិត្ត និងប្រើប្រាស់បានយូរអង្វែង ជាងគេផងដែរ៕