
កាលពីរាត្រីថ្ងៃសុក្រ ទី26 ខែតុលា ឆ្នាំ2018 សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ5 Raffles Hotel Le Royal ក្នុងរាជធានីភ្នំពេញបានរៀបចំកម្មវិធីជប់លៀងមួយដើម្បីថ្លែងអំណរអរគុណជូនដល់ដៃគូអាជីវកម្មរបស់ខ្លួនប្រមាណជា 80នាក់។ នៅក្នុងកម្មវិធីនោះមានរៀបចំការដើរបង្ហាញម៉ូដពីបុគ្គលិករបស់Raffles Hotel Le Royal ជាមួយការរចនាម៉ូដសម្លៀកបំពាក់ដែលបានកែច្នៃពីក្រដាសកាសែត សម្បកដបទឹកសុទ្ធ ថង់ប្លាស្ទិក និងប្រភេទក្រដាសផ្សេងៗទៀត ជាពិសេសនៅរាត្រីនោះ ភ្ញៀវ និងដៃគូអាជីវកម្មមានការរីករាយជាមួយនឹងការបរិភោគអាហារដែលចម្អិនដោយមេចុងភៅល្បីៗ ប្រចាំនៅ Raffles Hotel Le Royal ទៀតផង។ នៅចុងបញ្ចាប់នៃកម្មវិធីមានការឆ្លើយសំណួរដើម្បីទទួលបានរង្វាន់ និងការចាប់រង្វាន់ផ្សងសំណាងជាច្រើនជូនដល់ភ្ញៀវ និងដៃគូអាជីវកម្មទាំងអស់ទៀតផង៕




