
ភ្នំពេញ, ថ្ងៃទី 26 ខែតុលា ឆ្នាំ2018 ៖ ថ្ងៃនេះនៅសាលប្រជុំក្នុងសណ្ឋាគារ Naga World 2 IBM បានប្រកាសជាទូទៅ ពីដៃគូសហការណ៍ជាច្រើន ដែលនឹងរួមគ្នាធ្វើឱ្យ One-Agri Coin ក្លាយជាទ្រព្យសកម្មវិស័យហិរញ្ញវត្ថុនាពេលអនាគត។
សហគ្រាសដែលជាដៃគូសហការណ៍រួមមាន៖ អភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មអូស្ត្រាលី បេឡាអភិវឌ្ឍន៍ កសិកម្មស្វីស និងបេឡាពាណិជ្ជកម្មអាស៊ី ព្រមទាំងក្រុមហ៊ុនឧបត្ថម្ភផ្នែកទីផ្សារផ្សេងៗទៀតមានដូចជា៖ ក្រុមហ៊ុន Oppo ក្រុមហ៊ុនអាកាសចរណ៍ Shenzhen និងក្រុមហ៊ុន Expedia។ ICO នឹងរំពឹងធ្វើការជាមួយដៃគូក្នុងទម្រង់ពាណិជ្ជកម្មនោះគឺ CGCX.IO, ដែលជាទម្រង់ផ្លាស់ប្តូររូបិយប័ណ្ណដំបូងនៅឌូបៃក៏ដូចជា ABNX.IO។
លោក Edward Miller ប្រធានផ្នែកហិរញ្ញវត្ថុនៃ One Financial Corporation បាននិយាយថា “យើងនឹងក្លាយជាទ្រព្យសកម្មមួយ នៃវិស័យហិរញ្ញវត្ថុទៅពេលអនាគត ជាមួយនឹងគោលដៅនៃការចែករំលែកទ្រព្យសម្បត្តិក្នុងចំណោមដៃគូដែលទុកចិត្តលើយើងទាំងអស់”។ មាគ៌ាទៅកាន់ការបង្កើតកំណត់សំគាល់ ជាមួយនឹងស្ថេរភាពដែលជាទ្រព្យសកម្មនៃវិស័យហិរញ្ញវត្ថុ One Financial Corporation បានបង្កើតតម្លៃសាជីវកម្មរបស់ខ្លួនតាមរយៈការផ្តល់មូលនិធិនានា ពីវិនិយោគិនជាច្រើន និងវិនិយោគឡើងវិញទៅលើការអភិវឌ្ឍន៍កសិកម្ម ដែលមានការទិញដីធ្លី ការបង្កើនម៉ាកផលិតផល បច្ចេកវិជ្ជាកសិកម្មថ្មីៗ និងផ្នែកផ្សេងៗទៀតជាច្រើន។

នៅឆ្នាំ2016 វិនិយោគិនដែលជាដៃគូ បាននាំយកម្រេចកំពតនៃប្រទេសកម្ពុជាទៅលើទីផ្សារ ហើយក៏បានចាប់ឱកាសដ៏ពិសេសនេះ ដើម្បីក្លាយជាតួអង្គដ៏ធំបំផុត និងមានសក្តានុពលខ្ពស់។ បន្ទាប់មកពួកគាត់បានណែនាំបច្ចេកវិទ្យាកសិកម្មរបស់ខ្លួន ទៅក្នុងកសិដ្ឋាន ដាំម្រេចជាច្រើន និងបន្តដំណើរទៅមុខទៀត ដើម្បីរួមបញ្ចូលដំណើរការនៃការដាំដុះ ការកែច្នៃ ការវេចខ្ចប់ ការចែកចាយ និងការនាំចេញជាដើម។ ជាមួយនឹងជំនាញ និង បទពិសោធន៍របស់ខ្លួនពីផ្នែកហិរញ្ញវត្ថុ ដែលបានវិនិយោគក្នុង bitcoin នាឆ្នាំ2015 ពួកគេបានសន្មត់ថា អស្ថេរភាព និង បម្រែបម្រួល នៃរូបិយប័ណ្ណ គឺចេញពីការផ្គត់ផ្គង់និងតម្រូវការទាំងស្រុង។
ដោយទទួលបានប្រាក់ចំណេញខ្ពស់ពីវិធីដាំដុះ ពួកគេបានផ្តួចផ្តើមក្នុងការបង្កើតរូបិយប័ណ្ណក្នុងដើមឆ្នាំនេះ ជាមួយនឹងការគាំទ្រទ្រព្យសកម្ម នៃផ្នែកកសិកម្មរបស់ខ្លួន។ រូបិយប័ណ្ណនេះត្រូវបានគេដាក់ឈ្មោះថា One-Agriculture Coin ហើយ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងដើម្បីដឹកនាំប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ One Agriculture Coin ផ្តល់ជូននូវមុខងារជាច្រើនដើម្បីបង្កើនតម្លៃរបស់ខ្លួន នៅក្នុងទីផ្សារ៖
វិស័យកាស៊ីណូ: បង្កើតភាពជាដៃគូជាមួយកាស៊ីណូជាច្រើននៅអាស៊ី និងបង្កើតការផ្លាស់ប្តូរសាច់ប្រាក់។
វិស័យទេសចរណ៍: សមត្ថភាពប្រើប្រាស់ OA Coin ជាថ្នូរនឹងសំបុត្រយន្តហោះ ថ្លៃសណ្ឋាគារ និងដៃគូរបដិសណ្ឋាកិច្ច ផ្សេងទៀតជាច្រើន។
វិស័យ IPO-ICO Exchange: One Financial Corporation កំពុងធ្វើការឆ្ពោះទៅរកការបង្កើតវេទិកាផ្លាស់ប្តូរដំបូងបំផុត ដែលមានបញ្ជីការ និងនិមិត្តសញ្ញាផ្លាស់ប្តូរជាមួយគ្នា។


