នៅក្នុងដំណើរទស្សនកិច្ចក្រៅផ្លូវការណ៍របស់បណ្តាអ្នកសារព័ត៌មានចម្រុះជាតិសាសន៍នៅក្នុងតំបន់អាស៊ី ដែលរួមមានកម្ពុជា វៀតណាម ឡាវ ហ្វីលីពីន ជាដើម ក្រោមការរៀបចំឡើងដោយក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន OPPO ប្រចាំប្រទេសចិនតែម្ដង។
នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ដំបូងបំផុតអ្នកសារព័ត៌មានត្រូវបានខាងក្រុមហ៊ុនផ្ដល់ឱ្យកាសបានចូលទស្សនាទីស្នាក់ការកណ្ដាល និងបន្ទាប់មកគឺទៅទស្សនា Store ដ៏ធំរបស់ Oppo ដែលដាក់តាំងទូរស័ព្ទ រួចទៅទស្សនារោងចក្រផលិតទូរស័ព្ទរបស់ Oppo ដែលស្ថិតនៅក្នុងទីក្រុងឧស្សាហកម្ម ហ្សិនជិន ខេត្តក្វាងទុង។
ហាងទូរស័ព្ទ OPPO ដ៏ធំបំផុតប្រចាំប្រទេសចិននោះ មានឈ្មោះថា Oppo Super Flagship Store គឺជាកន្លែងដាក់តាំងគ្រប់ទូរស័ព្ទរបស់ Oppo ប៉ុន្តែទូរស័ព្ទទាំងនោះគ្រាន់តែដាក់តាំងបង្ហាញប៉ុណ្ណោះ បានដាក់លក់ទេ តែបើសិនជាអតិថិជនមានចំណាប់អារម្មណ៍អាចធ្វើការកុម៉្មង់ទិញនៅទីនោះបាន។
Oppo Super Flagship Store ក៏ជាមជ្ឍមណ្ឌល Customer Service Center សម្រាប់ភ្ញៀវសាកសួរព័ត៌មានផ្សេងៗ ជាពិសេសគឺអតិថិជនអាចធ្វើការតេស្តសាកល្បង (User Experience) បានដោយផ្ទាល់។
នៅក្នុងរោងចក្រ អ្នកសារព៏ត៌មានទាំងអស់ត្រូវបានក្រុមហ៊ុនអនុញ្ញាតឱ្យដើរមើលពីសង្វាក់ផលិតកម្មចាប់ផ្ដើមតាំងពីដំណាក់កាលដំបូងរហូតដល់បញ្ចប់ ជាពិសេសគឺបានឃើញ និងធ្វើតេស្ដជាក់ស្ដែងទៅលើទូរស័ព្ទម៉ូដែលថ្មី ដោយក្នុងនោះបានឃើញផ្ទាល់ភ្នែកពីការធ្វើតេស្ដសាកល្បងដោយទម្លាក់ទូរស័ព្ទពីទីខ្ពស់៕