កាលពីល្ងាចថ្ងៃទី18 ខែតុលា Amcham ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីជប់លៀងផុតអាណត្តិជូនដល់ឯកឧត្ដម William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជានៅសណ្ឋាគារRaffles Hotel Le Royal។
នៅក្នុងកម្មវិធីមានភ្ញៀវកិត្តិយសចូលរួមប្រហែលជាងមួយរយនាក់ រួមទាំងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោកស្រី Angela Corcoran លោកឧកញ៉ា ម៉ុងឫទ្ធី។
ក្នុងឱកាសបញ្ចប់អាណត្តិរបស់លោកនៅកម្ពុជា ឯកឧត្ដម William Heidt បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ភ្ញៀវ និងអ្នកគាំទ្រក្នុងអំឡុងអាណត្តិរបស់លោក។ លោកបានរំឭកពីការធ្វើដំណើររបស់លោកនៅក្នុងប្រទេសកម្ពុជា និងបានសម្តែងបំណងប្រាថ្នារបស់លោកដើម្បីទទួលបានជោគជ័យទៅអនាគតរបស់ប្រទេសកម្ពុជា។ ឯកឧត្តម William A. Heidt បានចាប់ផ្តើមអាណត្តិជាឯកអគ្គរដ្ឋទូតរបស់លោកនៅកម្ពុជាក្នុងឆ្នាំ 2015ហើយបានបំពេញបេសកកម្មរបស់លោកក្នុងរយៈពេល 3ឆ្នាំចុងក្រោយនេះ។ បេសកកម្មវិសាមញ្ញរបស់គាត់បានបន្សល់នូវវត្តមាននៃទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសទាំង2៕