ទូរទស្សន៍ OLED របស់ក្រុមហ៊ុន LG ស៊េរីថ្មី 2018 បំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ AI ដែលក្រុមហ៊ុន LG ខ្លួនឯងផ្ទាល់អោយឈ្មោះថា AI ThinQ។ បច្ចេកវិទ្យាឆ្លាតវៃ AI ThinQ មានសមត្ថភាពបញ្ជា ទូរទស្សន៍និងឧបករណ៍ផ្សេងៗទៀត ដោយប្រើប្រាស់សំឡេងរបស់អ្នក។
បច្ចេកវិទ្យាឆ្លាតវៃ AI ThinQ មានឈ្មោះស្រដៀងគ្នាទៅនិងបច្ចេកវិទ្យា Smart ThinQ ដែល ភ្ចាប់ជាមួយនឹងឧបករណ៍ប្រើប្រាស់ក្នុងគេហដ្ឋាន។ ទូរស័ព្ទស្មាតហ្វូនម៉ូដែល LGV30S+ និងម៉ូដែល LG G7 ក៏មានភ្ចាប់មកជាមួយនូវបច្ចេកវិទ្យាឆ្លាតវៃ AI ផងដែរ ដែលគេអោយឈ្មោះថា ThinQ។ អ្នកគួរតែដឹងថាទូរទស្សន៍ OLED ស៊េរីថ្មី 2018 និងទូរទស្សន៍ Super UHD ក៏អាច ប្រើបានជាមួួយកម្មវិធី Google Assistant ផងដែរ។
វាមានការច្រឡំគ្នាបន្តិចបន្តួច ប៉ុន្តែទាំងនេះជាអ្វីដែលអ្នកគួរតែដឹងថាតើបច្ចេកវិទ្យាឆ្លាតវៃ AI ដំណើរការនៅលើទូរទស្សន៍ LG ស៊រីថ្មីយ៉ាងដូចម្តេច។
អ្វីទៅជាបច្ចេកវិទ្យា ThinQ ?
បច្ចេកវិទ្យា ThinQ គឺជាអ្វីដែលក្រុមហ៊ុន LG ហៅបច្ចេកវិទ្យាឆ្លាតវៃ AI ដែលមាននៅលើ ផលិតផលថ្មី 2018 របស់ខ្លួន ។ ឈ្មោះនេះបានមកពីពាក្យ “ Think of You” រីឯពាក្យ “ Cue” មានន័យថាបំណងធ្វើ ដែលនេះគឺជាគោលបំណងផលិតផលក្រុមហ៊ុន LG ដែលមានបច្ចេក វិទ្យាឆ្លាតវៃ AI ។
តើអ្វីជាភាពខុសគ្នារវាងបច្ចេកវិទ្យាឆ្លាតវៃ AI ThinQ និងបច្ចេកវិទ្យា ThinQ ?
បច្ចេកវិទ្យាឆ្លាតវៃ AI ThinQ គឺជា ThinQ ក៏ប៉ុន្តែក្រុមហ៊ុន LG ហៅ ThinQ នៅលើទូរទស្សន៍ OLED ស៊រីថ្មី 2018 និងទូរទស្សន៍ Super UHD របស់ខ្លួន។
តើអ្នកអាចធ្វើអ្វីខ្លះជាមួយបច្ចេកវិទ្យាឆ្លាតវៃ AI ThinQ?
បច្ចេកវិទ្យាឆ្លាតវៃ AI ThinQ ប្រៀបបានដូចជា ជំនួយការផ្ទាល់ខ្លួនដែលមាននៅលើទូរទស្សន៍។ ដោយគ្រាន់តែចុចនិងសង្កត់ប៊ូតុងមេក្រូ លើតេឡេ និងនិយាយបញ្ចាទៅលើវា។
លោកអ្នកអាចប្រើសម្លេងរបស់អ្នកដើម្បីបញ្ចាដូចជា បិទទូរទស្សន៍ តម្លើងសម្លេង បន្ថយ សម្លេង ប្តូររូបភាព និងផ្សេងៗទៀត។ លោកអ្នកក៏អាចស្វែងរកមាតិកាផ្សេងៗទៀត នៅលើកម្មវិធី Netflix ដោយគ្រាន់តែនិយាយថា “ បង្ហាញភាពយន្ត Marvel ទាំងអស់អោយខ្ញុំ រឺក៏អាប់ដេតព្យាករណ៍ អាកាសធាតុពីអុីនធឺណឺត។
តើវាខុសគ្នាពីទូរទស្សន៍ Smart TV ឆ្នាំ 2107 យ៉ាងដូចម្តេច?
ទូរទស្សន៍ LG Smart TV 2017 ក៏អាចស្វែងរកដោយសម្លេងផងដែរ។ ក៏ប៉ុន្តែទូរទស្សន៍ AI ThinQ
2018 អាចបញ្ចាដោយសម្លេងដើម្បីគ្រប់គ្រងទូរទស្សន៍។
តើមានមុខងារនិងលក្ខណះពិសេសផ្សេងទៀតទេ?
ទូរទស្សន៍សេ៊រីថ្មីនេះក៏អាចដើរតួរនាទីជាមជ្ឈមណ្ឌលផ្ទះឆ្លាតវៃ ដូច្នេះលោកអ្នកអាចគ្រប់គ្រង
ឧបករណ៍ឆ្លាតវៃក្នុងផ្ទះផ្សេងទៀតដូចជា ម៉ាស៊ីនបូមធូលីរ៉ូបូត ម៉ាស៊ីនត្រជាក់ អំពូលភ្លើង និង
ឧបករណ៍ដ៏ទៃទៀតដែលអាចភ្ចាប់ជាមួយទូរទស្សន៍តាមរយះប្រព័ន្ធ Wi-fi រឺក៏ Bluetooth ។
តើទូរទស្សន៍ OLED ស៊េរីថ្មី 2018 និងទូរទស្សន៍ Super UHD អាចប្រើបានជាមួយកម្មវិធី
Google Assistant ដែររឺទេ?
ពិតមែនហើយវាអាចប្រើបានជាមួយកម្មវិធី Google Assistant លើកលែងតែនៅប្រទេស
សឹង្ហបុរី មិនទាន់អាចប្រើបានទេ។ នៅប្រទេសសឹង្ហបុរីអ្នកអាចប្រើកម្មវិធី Google Assistant នៅ
លើប្រភេទទូរស័ព្ទដៃស្មាតហ្វូនទាំង Andriod និង iOS ហើយនិងឧបករណ៍បំពងសម្លេង ដូចជា
Google Home និង Mini ។ ក៏ប៉ុន្តែកម្មវិធី Google Assistant នៅមិនទាន់បានដាក់អោយដំណើរ
នៅលើទូរទស្សន៍ក្នុងប្រទេសសឹង្ហបុរីទេ។
តើបច្ចេកវិទ្យា ThinQ និងបច្ចេកវិទ្យា Smart ThinQ ខុសគ្នាដូចម្តេច?
ឈ្មោះទាំងពីរនេះស្រដៀងគ្នា ក៏ប៉ុន្តែបច្ចេកវិទ្យា Smart ThinQ មិនមែនជាបច្ចេកវិទ្យាឆ្លាតវៃ
Artificial Intelligence ទេ។ បច្ចេកវិទ្យា Smart ThinQ បង្ហាញខ្លួននៅក្នុងឆ្នាំ 2012 និងនៅលើ
ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលអាចប្រើបាបជាមួយ Wi-fi តែប៉ុណ្ណោះ។