នៅថ្ងៃទី 05 ខែតុលាកន្លងទៅនេះ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោករួមមាន Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout បានប្រគល់រង្វាន់ iPhone X ថ្មីសន្លាងមួយគ្រឿងជូនលោក ឌុល វណ្ណា ដែលជាអ្នកឈ្នះពីកម្មវិធីពិសាដោយទទួលខុសត្រូវដែលមានឈ្មោះ «GET YOUR SHAPE BACK» ក្នុងការចាប់ឆ្នោតផ្សងសំណាងដែលបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី 07 ខែកញ្ញាកន្លងមក។
ក្រុមហ៊ុននឹងចែករង្វាន់ទូរស័ព្ទ iPhone ថ្មីមួយទៀត នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដូច្នេះសូមលើកទឹកចិត្តអតិថិជនទាញយកកម្មវិធី GYSB app រួចហើយចូលរួមលេងដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យពីការចាប់ឆ្នោតផ្សងសំណាងខាងមុខនេះ។
នៅក្នុងកម្មវិធី GYSB app មានមុខងារពិសេសដែលអ្នកប្រើស្មានតហ្វូន (ទាំង iOS និង Android ) អាចលេងហ្គេមចង់ចាំ ប្រសិនបើអ្នកទទួលបានពិន្ទុពេញ (6ពិន្ទុ) អាចមានឱកាសឈ្នះរង្វាន់ iPhone X តាមរយៈការចាប់រង្វាន់។
ដើម្បីអប់រំអតិថិជនឱ្យចេះទទួលទានក្នុងកម្រិតមធ្យម យើងបានបង្កើតកម្មវិធីពីរ៖ (1) តាមទំព័រហ្វេសប៊ុក Get Your Shape Back KH និង (2) កម្មវិធីទូរស័ព្ទស្មាតហ្វូនដែលមានឈ្មោះ «GET YOUR SHAPE BACK» ឬ «GYSB»។ រហូតមកដល់បច្ចុប្បន្ននេះ ទំព័រហ្វេសប៊ុកនេះមានអ្នកគាំទ្រ 110,000នាក់ និងមានអ្នកទាញយកកម្មវិធីនេះចំនួន 18,000។
គួររំលឹកផងដែរថា នេះគឺជាឆ្នាំទីប្រាំពីរហើយដែលក្រុមហ៊ុន CBL បានសហការជាដៃគូជាមួយក្រសួង ឬស្ថាប័នសំខាន់ៗដូចជាក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀតដើម្បីបណ្ដុះឱ្យមានឥរិយាបថទទួលខុសត្រូវចំពោះការទទួលទានគ្រឿងស្រវឹង៕