កាលពីថ្ងៃពុធទី 19 ខែកញ្ញា ឆ្នាំ 2018 ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីដ៏ឧឡារិកមួយនៅអាគារ K និង L នៃមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភំ្នពេញ ជាកម្មវិធីជប់លៀងដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍ ក្នុងគោលបំណងនៃការរៀបចំនេះដើម្បីជួបជុំដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍ និងថ្លែងអំណរគុណនៅកិច្ចសហការកន្លងមក ក៏ដូចជាជម្រាបជូននៅកព្ចាប់អាពាហ៍ពិពាហ៍សម្រាប់រដូវកាលឆ្នាំ 2018 – 2019។
កម្មវិធីពិសេសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងចំណងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម អ្នកណែនាំរោងការ និងអតិថិជនទាំងអស់ដែលជាវស្រាបៀរគ្រប់ម៉ាកសញ្ញារបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) រួមមានស្រាបៀរ ABC Extra Stout Heineken Tiger/Tiger Crystal Anchor Gold Crown និង Gold Crown Stout សម្រាប់រៀបចំទទួលភ្ញៀវក្នុងពិធីមង្គលការ ឬកម្មវិធីជប់លៀងផ្សេងៗ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងឱកាសដ៏ពិសេសនេះ លោក (Samson Wong) អគ្គនាយកក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានមានប្រសាសន៍ថា៖ កម្មវិធីកព្ចាប់អាពាហ៍ពិពាហ៍របស់ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) តែងតែយកចិត្តទុកដាក់ចំពោះអតិថិជនជានិច្ច អស់រយៈពេលជាច្រើនឆ្នាំមកហើយយើងបាននាំគូស្វាមីភរិយាជាច្រើនគូទៅក្រេបទឹកឃ្មុំនា ទីក្រុងញូវយ៉ក ប្រទេសអាមេរិច ទីក្រុងមីឡាន ប្រទេសអ៊ីតាលី ប្រទេសសិង្ហបុរី និងឆ្នេរក្រាប៊ីជាដើម។
សម្រាប់ឆ្នាំនេះយើងនឹងនាំមកនូវកម្មវិធីកព្ចាប់អាពាហ៍ពិពាហ៍កាន់តែអស្ចារ្យសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ខាងមុខនេះ ដូចជាស្រាបៀរ ABC Extra Stout ដំណើរកម្សាន្តទៅទីក្រុងឡុងដ៏ ស្រាបៀរ Heineken ដំណើរកម្សាន្តទៅទីក្រុងឡូសអាន់ជ័រលេស ស្រាបៀរ Tiger ដំណើរកម្សាន្តទៅទីក្រុងស៊ីដនី និង ស្រាបៀរ Anchor ដំណើរកម្សាន្តតាមនាវាដ៏អស្ចារ្យ ។ អ្នកដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីពិសេសនេះរួមមាន ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកទទួលធ្វើម្ហូបការនិងពិធីជប់លៀងគ្រប់ប្រភេទ នឹងទទួលបានកញ្ចប់រង្វាន់លើកទឹកចិត្តពិសេសពីក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) រាល់ការណែនាំផលិតផលស្រាបៀរម៉ាកសញ្ញាណាមួយរបស់ក្រុមហ៊ុន CBL ដូចជា ABC Extra Stout, Heineken, Tiger, Anchor Gold Crown និង Gold Crown Stout ទៅកាន់គូស្វាមីភរិយាថី្ម។
បន្ទាប់ពីកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ក្រុមហ៊ុន CBL នឹងរៀបចំបន្តផ្សព្វផ្សាយកម្មវិធីនេះនៅខេត្តសំខាន់ពីរផ្សេងទៀតដូចជា៖
ខេត្តសៀមរាប ថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2018 នៅ វិមានមង្គល ។
នៅខេត្តកំពង់ចាម ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2018 នៅសណ្ឋាគារ 7មករា។
ចាប់ពីពេលនេះតទៅ ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកទទួលធ្វើម្ហូបការ និងពិធីជប់លៀងគ្រប់ប្រភេទព្រមទាំងអតិថិជនផ្ទាល់អាចចុះឈ្មោះ ដើម្បីក្លាយជាដៃគូពាណិជ្ជកម្មក្នុងការផ្គត់ផ្គង់ស្រាបៀរដើម្បីទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីកញ្ចប់លើកទឹកចិត្តពិសេសសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីជប់លៀងផ្សេងៗ។
ពិសាដោយការទទួលខុសត្រូវ៕