លោក Alistair Scott ជាអគ្គនាយកផ្នែកលក់របស់ក្រុមហ៊ុន Jaguar Land Rover ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានបង្ហាញពីភាពរីកចំរើននឹងកោតសសើរខ្ពស់ពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនឹងបុគ្គលគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រុមហ៊ុន Jaguar Land Rover កម្ពុជា។
លោកបានគូសបញ្ជាក់ថាការជ្រើសរើសទិញរថយន្ត Jaguar Land Rover តាមរយៈក្រុមហ៊ុនគឺជាជំរើសដ៏ត្រឹមត្រូវបំផុតសំរាប់សុវត្ថិភាពនឹងទំនុកចិត្តទាំងរថយន្តថ្មីនឹងមួយទឹកដែលមានការធានាត្រឹមត្រូវពីរោងចក្រផ្ទាល់។កន្លងទៅថ្មីៗនេះក្រុមហ៊ុនទើបតែប្រារព្ធពិធីប្រគល់រថយន្តថ្មីប្រណិតម៉ាកJaguar XJL 2គ្រឿង នឹង Jaguar F-PACE 1គ្រឿងជូនទៅសណ្ឋាគារ Rose Wood Hotel & Resort លំដាប់ផ្កាយប្រាំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ម្ចាស់សណ្ឋាគារគឺលោកឧញ្ញា សំអាង (វឌ្ឍនៈ)។ដោយសារតែភាពល្អឥតខ្ចោះនៃបច្ចេកវិទ្យាឈានមុខគេដែលមានសក្តានុពលនឹងសាកសមជាមួយសណ្ឋាគារលំដាប់ផ្កាយប្រាំមួយនេះទើបសណ្ឋាគារសំរេចបញ្ជាទិញរថយន្ត Jaguar ទាំង3គ្រឿងនេះ។
លោក Ulf Sebecke ដែលជានាយកគ្រប់គ្រងទូរទៅរបស់ក្រុមហ៊ុន Jaguar Land Rover ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាកម្ពុជាគឺជាប្រទេសដែលធ្វើអោយលោកមានអារម្មណ៍រំភើបក្នុងអាជីពបំពេញការងាររបស់លោកដោយហេតុផលថា យើងបានឈរនៅលំដាប់ថ្នាក់លេខ1ក្នុងការប្រឹក្សាផ្នែកសេវាកម្មក្នុងចំនោម112ប្រទេសនឹងលំដាប់ថ្នាក់លេខ2ផ្នែកផ្គត់ផ្គង់លើរថយន្តក្នុងចំណោម7ប្រទេស។ លោកបានបញ្ជាក់ថាក្រុមហ៊ុនក៏បានចាប់ដៃគូរសហការណ៍ជាមួយសំអាងការ នួន ស្រីដោយឈរលើការលើកកម្ពស់សិទ្ធស្ត្រីក្នុងវិស័យឆ្នៃប្រឌិតអោយមានការលើកកំណើននៃអរិយធម៍ខ្មែរហើយទើបមានការចាប់ដៃគូរសហការណ៍រួមបេះដូងជាមួយគ្នា។
កម្មវិធីពិព័រណ៍អាពាហ៍ពិពាហ៍នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី22-23ខែកញ្ញាចាប់ពីម៉ោង8ព្រឹកតទៅ។លោកអ្នកក៏អាចអញ្ជើញទៅទស្សនាការតាំងបង្ហាញរថយន្តជាមួយម៉ូតសំលៀកបំពាក់បែបប្រពៃណីស្អាតៗផងដែរ មិនតែប៉ុណ្ណោះលោកអ្នកក៏អាចធ្វើការបើកបរសាកល្បងដោយសេរីជាមួយឪកាសឈ្នះនូវការប្រើប្រាស់រថយន្តសំរាប់បថតរូបមុនអាពាហ៍ពិពាហ៍រឺក្នុងថ្ងៃអាពាហ៍ពិពាហ៍ថែមទៀតផង។
ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover
មាននៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សូមទំនាក់ទំនង៖ 023 888-811 / 070 999-111
គេហទំព័រ ផ្លូវការ៖ www.landrovercambodia.com
ទំព័រ Facebook ផ្លូវការ៖ Land Rover Cambodia
ទំព័រ Instagram ផ្លូវការ៖ @LandRoverCambo