“សូម្បីតែម៉ូតូថ្មីមួយគ្រឿង ក៏ខ្ញុំមិនហ៊ានស្រមៃផង តែនៅពេលនេះខ្ញុំទទួលបានរថយន្តថ្មីសន្លាងមួយគ្រឿង…វាហាក់ដូចជាខ្ញុំទទួលបានមាសមួយហិបធ្លាក់ពីលើមេឃមកអ៊ីចឹង” នេះគឺជាសម្ដីដែលហូរចេញពីអារម្មណ៍រំភើបពិតៗ ទាំងទឹកភ្នែករលីងរលោងរបស់អ្នកឈ្នះរង្វាន់ទី៤ ក្នុងកម្មវិធីបើកគម្របឈ្នះរង្វាន់ (OISHI Instant Win) ពីក្រុមហ៊ុនតែបៃតង អូអិឈិ (OISHI)។
លោក ហ៊ុន ធារ៉ា វ័យ 25ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិពង្រកើត ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ជាអ្នកឈ្នះរង្វាន់ធំ គឺរថយន្ត FORD Ranger XLT មួយគ្រឿង ដែលមានតម្លៃប្រមាណ 175លានរៀល ពីកម្មវិធីបើកគម្របឈ្នះរង្វាន់ (OISHI Instant Win) ពីក្រុមហ៊ុនតែបៃតង អូអិឈិ (OISHI) កាលពីខែសីហាកន្លងទៅនេះ។
លោក ធារ៉ា និយាយថា រង្វាន់ដែលលោកទទួលបាននៅពេលនេះ វាអាចជួយឱ្យក្តីសុបិនរបស់លោកក្លាយជាការពិត និងធ្វើឱ្យជីវិតគ្រួសាររបស់លោកកាន់តែប្រសើរឡើង ជាពិសេសគឺកូនប្រុសរបស់លោកដែលទើបតែមានអាយុ ៦ខែ នឹងអាចទទួលបានការអប់រំល្អ និងធំធាត់ឡើងក្នុងជីវភាពល្អប្រសើរនៅពេលអនាគត។
គួររំឭកដែរថា កម្មវិធីបើកគម្របឈ្នះរង្វាន់ របស់តែបៃតងអូអិឈិ គឺជាកម្មវិធីមួយផ្ដល់ឱកាសដល់អតិថិជនដើម្បីផ្សងសំណាងយករង្វាន់នៅក្រោមគម្របដបដែលមានដូចជា៖ រថយន្ត FORD Ranger XLT ទឹកប្រាក់ 10លានរៀល និងរង្វាន់ផលិតផលតែបៃតងអូអិឈិជាច្រើនលានដប។
លោកអ្នកនឹងអាចក្លាយជាម្ចាស់រង្វាន់ធំ រថយន្ត FORD Ranger XLT ពីកម្មវិធីបើកគម្របឈ្នះរង្វាន់របស់តែបៃតងអូអិឈិ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសបុករបស់តែបៃតងអូអិឈិ https://www.facebook.com/OishiCambodia/