ក្រុមហ៊ុន មហានគរ អចលនទ្រព្យ សហការជាមួយក្រុមហ៊ុន ម៉េង ឌីហ្គាស បានរៀបចំប្រារព្ធធ្វើពិធីសម្ពោធដីឡូតិ៍ថ្មី ដែលមានទីតាំងដីស្ថិតនៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ទល់មុខបន្ទាយទាហ៊ានត្មាតពង ផ្លូវជាតិ៥១ កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៨។
កម្មវិធីសម្ពោធបើកដីនេះ មានការររៀបចំធ្វើពិធីបួងសួងក្រុងពាលី ដែលមានការចូលរួមពីសំណាក់ម្ចាស់គម្រោង ក្រុមការងារទីផ្សារ អ្នកវិនិយោគដីធ្លី និងអតិថិជនផងដែរ។
ក្នុងនោះផងដែរ គម្រោងដីរបស់ក្រុមហ៊ុន មហានគរ អចលនទ្រព្យមានចំនួនសរុបបីគម្រោងធំៗជាគោល ដែលគម្រោងដីទីមួយមានទីតាំងនៅក្បែរភ្នំបាសិត គឺស្ថិតនៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ចំនួន ៥ហិចតា គម្រោងទី២មានទីតាំងនៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ខាងលិចផ្សារបាត់ដឹង១៥០០ ម៉ែត្រ នៅតាមបណ្ដោយផ្លូវជាតិ១៤៤០/១២៩ ចំនួនជាង២ហិចតា និងគម្រោងទី៣មានទីតាំងនៅភូមិដំរីជ័យ សង្កាត់ពញាពន់ ខណ្ឌ័ព្រែកព្នៅ ក្រុងភ្នំពេញ ក្បែរបឹងកប់ស្រូវ ចំនួនជិត២ហិចតា ។
គួរបញ្ជាក់ផងដែរថា គម្រោងនីមួយៗរបស់ក្រុមហ៊ុន មហានគរ អចលនទ្រព្យ គឺជាគម្រោងដែល ពោរពេញដោយសក្តានុពលសេដ្ឋកិច្ច និងឧស្សាហកម្ម ដែលក្នុងនោះរួមមាន មានរោងចក្រ ផ្សារ សាលារៀន មន្ទីរពេទ្យ ក៏ដូចជាក្បែរតំបន់សហគមន៍ដែលនឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ចំពោះតម្លៃដីនៃគម្រោងទាំងនេះ គឺមានតម្លៃចាប់ពី ៤៧០០ ដុល្លាសហរដ្ឋអាមេរិច ហើយជាពិសេសអតិថិជនអាចបង់រំលស់ដោយគ្មានការប្រាក់។