ព្រឹត្តិការណ៍ដ៏កក្រើកមួយបានកើតឡើងកាលពីថ្ងៃទី07 ខែកញ្ញា ថ្មីៗនេះ ដែលរៀបចំដោយក្រុមហ៊ុនវេរលុយដ៏ធំមួយនៅប្រទេសកម្ពុជាគឺ TrueMoney សហការជាមួយរោងភាពយន្ត Major Cineplex by Smart នៅផ្សារទំនើប AEON Mall ភ្នំពេញ។
ភ្ញៀវសំខាន់ៗ តារាល្បីៗ រួមទាំងអ្នកគាំទ្រជាច្រើនរូបលើសពីមួយពាន់នាក់បានប្រមូលផ្តុំគ្នានៅជាន់ទី2 នៃផ្សារទំនើប AEON Mall ភ្នំពេញ ក្នុងព្រឹត្តិការណ៍សម្ពោធជាផ្លូវការនៃរោងភាពយន្ត 4DX by TrueMoney និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុខងារថ្មីក្នុងការទិញសំបុត្រកុនតាមរយៈទូរសព្ទដៃ ដោយសូម្បីតែតួឯកល្បីនៅក្នុងរឿង “ផ្កាថ្ម” លោក ណាឃុន ក៏បានប្រើប្រាស់កម្មវិធី TrueMoney នេះផងដែរ។
អគ្គនាយក ក្រុមហ៊ុន ទ្រូម៉ាន់នី លោក គង់ មាន បានមានប្រសាសន៍ថា “គិតមកដល់ពេលនេះ មានអ្នកកំពុងប្រើប្រាស់កម្មវិធី TrueMoney រហូតដល់ជាង15ម៉ឺននាក់ហើយ។ ពួកគាត់កាត់បន្ថយការដាក់លុយច្រើនតាមខ្លួន ដោយប្តូរមកចាយលុយកាន់តែទំនើបតាមរយៈកម្មវិធីនៅក្នុងទូរសព្ទដៃវិញ ព្រោះវាមានភាពងាយស្រួល ចំណេញពេលវេលា ព្រមទាំងទទួលបានការបញ្ចុះតម្លៃច្រើនទៀតផង។
“ទ្រូម៉ាន់នី មានភ្នាក់ងារច្រើនជាង6000 ទូទាំងខេត្តក្រុងគ្រប់ទីកន្លែង ដែលអ្នកប្រើប្រាស់កម្មវិធី TrueMoney អាចទៅដាក់លុយទុកចាយបានគ្រប់ពេលវេលា” លោកបានបន្ថែមយ៉ាងដូច្នេះ។
ប្អូនស្រី នីតា ដែលកំពុងតែត្រេកអរ ដែលឈ្នះសំបុត្រចូលទស្សនារឿង “Mission Impossible” បែប 4DX ដោយគិតថ្លៃ បាននិយាយថា “ការប្រើប្រាស់កម្មវិធី TrueMoney នៅក្នុងទូរសព្ទដៃនេះគឺពិតជាងាយស្រួលខ្លាំងមែនទែន ជាពិសេសនាងខ្ញុំពេញចិត្តនឹងការបញ្ចូលលុយទូរស័ព្ទតាម TrueMoney ព្រោះនាងខ្ញុំទិញកាត $5 ទទួលបាន1ម៉ឺនរៀលមកវិញ។ និយាយរួមចំណេញបាន1ម៉ឺនរៀល។
បើតាមការបញ្ជាក់ពីប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនទ្រូម៉ាន់នី លោក ឈន់ សកល បានឱ្យដឹង ថា “សម្រាប់មុខងារទិញសំបុត្រតាមទូរស័ព្ទដៃ គឺអតិថិជនចំណេញបាន2យ៉ាង ទី1 ចំណេញពេលវេលា មានន័យថា អតិថិជនមិនចាំបាច់តម្រង់ជួរ ហើយត្រូវអស់កៅអីល្អៗនោះទេ ទី2 គឺចំណេញលុយ ព្រោះរាល់ការទិញសំបុត្រតាម TrueMoney អតិថិជនចំណេញបានការបញ្ចុះតម្លៃរហូតដល់25%ឯណោះ។
នេះគឺជាជោគជ័យថ្មីមួយទៀតរបស់ TrueMoney ដែលបានពង្រីកសក្តានុពលរបស់ខ្លួនក្នុងការផ្តល់ជូនអតិថិជននូវសេវាថ្មីៗបន្ថែមទៀត។ អតិថិជនអាចចាយលុយតាមប្រព័ន្ធអេឡិចត្រូនិកដោយប្រើកម្មវិធីនៅក្នុងទូរស័ព្ទដៃជាមួយអត្ថប្រយោជន៍ដ៏សម្បូរបែប។ លោកអ្នកអាចទាញយកកម្មវិធី TrueMoney មកប្រើប្រាស់ដោយចូលទៅកាន់ App Store ឬ Play Store ដើម្បីទាញយកកម្មវិធី TrueMoney សូមចុច https://bit.ly/2NiWWzz ៕