ភ្នំពេញ៖ កម្ចីអនាគត គឺជាប្រភេទកម្ចីថ្មីមួយរបស់ អេ អឹម ខេ ក្នុងការគាំទ្រដល់អតិថិជនក្រីក្រ។ អតិថិជនអាចទទួលបានកម្ចីពី អេ អឹម ខេ ដើម្បីឱ្យកូនៗរបស់ពួកគាត់ មានឱកាសទទួលបានកម្រិតសិក្សាខ្ពស់ជាងមុន។ កម្ចីអនាគត គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់មួយ របស់ អេ អឹម ខេ ទៅលើការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា តាមរយៈការអប់រំ ជាពិសេសផ្ដល់ឱកាសឱ្យសិស្ស និស្សិតក្រីក្រ មានឱកាសទទួលបានការសិក្សាខ្ពស់ជាងមុន។
អ្វីដែលពិសេស ក្រៅតែពីទទួលបានកម្ចី ដើម្បីឱ្យកូនៗបានបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ហើយកូនៗរបស់អតិថិជន នឹងទទួលបានឱកាសការងារពី អេ អឹម ខេ ថែមទៀតផង។
សូមអញ្ជើញទស្សនាកិច្ចសម្ភាសរបស់អ្នកស្រី ពាំង ពិសាខ នាយកប្រតិបត្តិ ធនធានមនុស្ស នៃអេ អឹម ខេ ដើម្បីស្វែងយល់បន្ថែមពីកម្ចីមួយនេះ៖