ក្រុមហ៊ុន LG ជាអ្នកឈានមុខគេស្រាប់ក្នុងការបង្កើតទូរទស្សន៍ OLED ដ៏ទំនើប ហើយឥឡូវនេះក៏បានបង្ហាញនូវទូរទស្សន៍ OLED 8K ទំហំ (7680 x 4320) ដំបូងគេបង្អស់នៅលើពិភពលោកនៅឯព្រឹត្តិការណ៍ IFA 2018 ។
ទូរទស្សន៍ LG 88 អុីញ OLED 8K មានលក្ខណះពិសេសបញ្ចេញពន្លឺដោយខ្លួនឯង 33 លានភីចសេលដើម្បីបង្កើត បានជាគុណភាពរូបភាពយ៉ាងច្បាស់ឥតឧបមា។
ជាមួយនិងទូរទស្សន៍ OLED ដែលចែកចាយក្នុងទីផ្សារនៅក្នុងឆ្នាំ 2018 រំពឹងទ្វេរដងនិងកើនដល់ជាង 9 លានគ្រាប់ក្នុងឆ្នាំ 2022 ។ ក្រុមហ៊ុន LG និងបន្តដើម្បីបង្កើនការចែកចាយទូរទស្សន៍ OLED និងធ្វើអោយមានតំរូវការទូរទស្សន៍ OLED កាន់តែច្រើនថែមទៀត។ ខណះពេលដែលទីផ្សារទូរទស្សន៍ OLED 8K ស្ថិតនៅក្នុងកម្រិតចាប់ផ្តើមនៅឡើយគេរំពឹងថាទូរទស្សន៍ OLED 8K នេះនិងកើនឡើងច្រើន ជាង5លានគ្រាប់នៅក្នុងឆ្នាំ 2022 ហើយក្រុមហ៊ុន LG ប្តេជ្ញាថានិងធ្វើអោយបច្ចេកវិទ្យានិងទីផ្សារទូរទស្សន៍ OLED 8K និងឈានមុខគេ។
ថ្វីបើអេក្រង់ LCD មានភាពទំនើបក៏ដោយ។ ជារឿយៗ OLED វិវដ្តន៍ខ្លួនទៅជាបច្ចេកវិទ្យាអេក្រង់ ជំនាន់ថ្មី។ពីព្រោះវាបញ្ចេញពន្លឺដោយខ្លួនឯងបំបាត់ពន្លឺផ្ទៃខាងក្រោយ។ទាំងនេះវាធ្វើអោយទូរទស្សន៍ទទួលបាននូវលទ្ធផលយ៉ាងល្អឥតខ្ជោះទាំងគុណភាពរូបភាពនិងការរចនា។
ក្រុមហ៊ុនLG មិនមែនត្រឹម តែមានលទ្ធភាពជាអ្នកនាំមុខលើបច្ចេកវិទ្យាទាំងនេះទេក៏ប៉ុន្តែក្រុមហ៊ុនក៏ជោគជ័យលើទីផ្សារផងដែរ។
លោក Brian Kwon នាយកក្រុមហ៊ុន LG Home Entertainment បានមានប្រសាសន៍ថា “ ទូរទស្សន៍ OLED 8K ដំបូងគេបង្អស់របស់ក្រុមហ៊ុន LG គឺជាស្នាដៃបច្ចេកវិទ្យាកំពូលនិងជាជំហានវិវត្តន៍បន្ទាប់ នៅក្នុងបច្ចេកវិទ្យាអេក្រង់ផងដែរ” ។ ទូរទស្សន៍ 4K OLED ដើរតួរនាទីយ៉ាងសំខាន់នៅក្នុងឧស្សាហកម្ម ទូរទស្សន៍ ហើយក្រុមហ៊ុន LG សង្ឃឹមយ៉ាងមុតមាំថា OLED 8K និងតួរយ៉ាងសំខាន់ដូចគ្នា៕