បើយើងនិយាយអំពីការធ្វើជំនួញគឺមិនមែនជាភាពងាយស្រួលនោះទេ ព្រោះការធ្វើជំនួញមួយគឺត្រូវមានកត្តាជាច្រើនដោយផ្អែកទៅលើកត្តាដូចជា ចំនេះដឹង ប្រាក់ទន់ ការទំនាក់ទំនងល្អ យុទ្ធសាស្ត្រនៃការធ្វើជំនួញ និងមានសម្ថតភាពជាម្ចាស់សហគ្រិនអាជីវកម្ម។ដូច្នេះបើយើងគិតអំពីការធ្វើជំនួញគឺត្រូវគិតរឿងទាំងអស់ហ្នឹងដើម្បីការធ្វើជំនួញរបស់យើងមានភាពងាយស្រួល និងបង្កើតដំណើរអាជីវកម្មយូរអង្វែងនៅលើវិថីជំនួញនៅក្នុងស្រុក និងក្រៅស្រុក។
ដោយមានចំនុចនៃការមើលឃើញពីតម្រូវការរបស់សហគ្រិនភាពត្រូវមានសម្ថតភាពនៃចំនេះដឹងខាងលើនេះ បានជំរុញធ្វើឲ្យក្រុមយុវជនមួយក្រុមឈ្មោះថា M-BUSINESS មានផ្នត់គំនិត និងបង្កើតកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលមួយដែលមានចំនងជើងថា ” យុទ្ធសាស្ត្រនៃពិភពជំនួញ ” ដោយកម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០១៨ វេលាចាប់ពីម៉ោង ៧:៣០ នាទី ដល់ ១១:៣០ នាទី ពេលព្រឹក ដោយផ្តល់ឱកាសសម្រាប់អ្នកចូលរួមចំនួន 500 នាក់ ដូចជា និស្សិតដែលរៀនចប់ បុគ្គលិកធ្វើការងារ អ្នកធ្វើអាជីវកម្ម និងអ្នកកំពុងត្រៀមធ្វើអាវីកម្ម អាចចូលរួមដោយឥតថ្លៃ និងទទួលការសិក្សាស្វែងយល់ពីយុទ្ធសាស្ត្រជំនួញជាច្រើននៅក្មុងកម្មវិធីសិក្ខាសាលាផងដែរ។
ផ្អែកទៅលើកម្មវិធីសិក្ខាសាលា ” យុទ្ធសាស្ត្រនៃពិភពជំនួញ ” ដែលជជែកអំពីចំនុចស្នូលសំខាន់ៗនៅក្នុងវិថីអាជីវកម្មបច្ចុប្បន្ននេះ ត្រូវបានចូលជារួមវត្តមានដោយវាក្មិនសំខាន់ៗដូចជា លោក អ៊ុក ចាន់វាសនា (នាយកគ្រប់គ្រង ក្រុមហ៊ុន RMT Group Co.,Ltd) អ្នកស្រី សុន ច័ន្ទដានី (ប្រធានប្រតិបត្តិទីផ្សារផលិតផល របស់ក្រុមហ៊ុន SONY International Signapore) លោក សយ តារាទីតូ (អ្នកប្រឹក្សាអាជីវកម្ម CFO) និង លោក ព្រាប កុល (ឯកអគ្គរាជទូតសន្តិភាព និងអគ្គនាយកគ្រប់គ្រង អង្គការតម្លាភាពពិភពលោក)។ ហើយវាក្មិនទាំង 4 រូបនេះ នឹងចូលរួមយ៉ាងមុះមុតក្នុងការចែករំលែកនៅចំនេះដឹង និងបទពិសោធន៍របស់ខ្លួន ទៅកាន់អ្នកចូលរួមចំនួន 500 នាក់ ក្នុងកម្មវិធីសិក្ខាសាលាផងដែរ។
តាមការបកស្រាយរបស់លោក ចេង សម្បត្តិ ដែលជាអ្នកគ្រប់គ្រងក្រុមយុវជន M-BUSINESS និងជាអ្នករៀបចំកម្មវិធី” យុទ្ធសាស្ត្រនៃពិភពជំនួញ ” ផងដែរ បានបញ្ចេញនៅទស្សនៈវិស័យ និងឆន្ទៈរបស់ខ្លនយ៉ាងមុះមុតថា “ ក្រុមយុវជន M-BUSINESS នឹងបង្កើតសកម្មភាពកម្មវិធីសិក្ខាសាលាឲ្យបានច្រើនតាមតែអាចធ្វើទៅបានស្តីអំពីគន្លឹះយុទ្ធសាស្ត្រនៃការធ្វើការជំនួញដោយចូលរួមដោយឥតថ្លៃ ដើម្បីផ្តល់ឱកាសសម្រាប់មហាជនជុំវិញក្នុងការសិក្សាស្វែងយល់ពីការធ្វើជំនួញប្រកបដោយភាពជោគជ័យ “។
កម្មវិធីសិក្ខាសាលា ” យុទ្ធសាស្ត្រនៃពិភពជំនួញ “ នេះ ត្រូវបានចូលរួមឧបត្ថម្ភធំដោយ៖ ក្រុមហ៊ុនជម្រោះទឹក អេកូ អាក្វេ (ECOAQUA) និងក្រុមហ៊ុនទឹកញ សាន់ណូនី (SUN NONI GOLD) និងការចូលរួមឧបត្ថម្ភអាហារសម្រន់ និងភេសជ្ជៈដោយ៖ ហាងនំបុ័ង Fresh Bakery Shop និងកាហ្វេ NIRON Coffee Catering ព្រមទាំងចូលរួមសហការផ្សព្វផ្សាយដោយ៖សារព័ត៌មាន CTN សារព័ត៌មាន BTV សារព័ត៌មាន PNN ការសែតឡារ៉ែន ពាណិជ្ជ វិទ្យុភ្នំពេញ 103 ប្រព័ន្ធផ្សព្វផ្សាយ យ៉ូពេច (Yoopec) និង ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ខេត (CATS)៕