ថ្ងៃនេះ ស្រាបៀរ Anchor មានមោទនភាពយ៉ាងក្រៃលែងក្នុងការនាំមកជូននូវមហាព្រឹត្តិការណ៍ឌីជីថលដ៏អស្ចារ្យលើកដំបូងដែលមិនធ្លាប់មានពីមុនមកនៅលើទូកមួយក្នុងរាជធានីភ្នំពេញដែលនឹងកើតឡើងនាថៃ្ងទី 28 កញ្ញា 2018។
ស្រាបៀរ Anchor សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនដល់ប្រជាជនកម្ពុជាទាំងអស់។ នេះក៏ដោយសារតែការគាំទ្រដ៏ឥតងាករេ និងឥតឈប់ឈរគ្រប់ពេលវេលារបស់លោកអ្នក ហើយនៅថ្ងៃនេះ ស្រាបៀរ Anchor បានក្លាយទៅជាស្រាបៀរដ៏ពេញនិយមបំផុតក្នុងប្រទេសកម្ពុជា។
ស្រាបៀរ Anchor ត្រូវបានផលិតឡើងលើកដំបូងក្នុងឆ្នាំ 1993 អនុលោមទៅតាមស្តង់ដារប្រកបដោយគុណភាពខ្ពស់នៃស្រាបៀរ Pilsener នៅទ្វីបអឺរ៉ុប។ Anchor ឈ្នះពានរង្វាន់អន្តរជាតិផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង 30មេដាយ។ តាំងពីចាប់ដំណើរការស្រាបៀរ Anchor នៅកម្ពុជា ក្នុងឆ្នាំ 1996 មក Anchor បានទទួលការគាំទ្រ និងមានការពេញនិយមយ៉ាងខ្លាំងក្នុងស្រទាប់មហាជន នេះក៏ដោយសារតែគុណភាពលំដាប់ខ្ពស់ រសជាតិស្រទន់ និងស្រស់ស្រាយរបស់ស្រាបៀរនេះដែរ។
ទូកចល័តរបស់ស្រាបៀរ Anchor ដែលត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងជាទីបំផុតនេះ នឹងធ្វើដំណើរជុំវិញរាជធានីភ្នំពេញ ចាប់ពីថៃ្ងទី1 ខែកញ្ញា ដល់ ថៃ្ងទី11 ខែកញ្ញា។ ហើយទូកនេះ នឹងត្រូវបានអនុញ្ញាតឱ្យសាធារណជនថតរបស់រូបពួកគេនិងបង្ហោះរូបនោះនៅលើទំព័រហ្វេកប៊ុករបស់ Anchor។ ចំពោះតម្រាយផ្លូវនៃការធ្វើដំណើររបស់ទូកចល័តនេះ នឹងត្រូវបានបង្ហោះជារៀងរាល់ថ្ងៃនៅលើទំព័រហ្វេកប៊ុករបស់ Anchor។
រូបថតដែលមានលក្ខណៈច្នៃប្រឌិតដ៏ល្អឥតខ្ចោះចំនួន 50រូប នឹងត្រូវបានជ្រើសរើសដើម្បីទទួលបានសំបុត្រមាសសម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ អ្នកឈ្នះរង្វាន់ទាំង 50 រូបនេះ នឹងត្រូវបានអនុញ្ញាតឱ្យនាំយកមិត្តភក្តិម្នាក់មកជាមួយដើម្បីចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមិនធ្លាប់មាននេះ។
នៅពេលដែលពួកគេបានចាប់ផ្តើមធ្វើដំណើរតាមទូកដែលត្រូវបានតុបតែងច្នៃប្រឌិតឡើងយ៉ាងល្អឥត ខ្ចោះ ហើយត្រូវបានដាក់ឈ្មោះថា Anchor Smooth Boat ពួកគេនឹងរីករាយគយគន់សម្រស់ធម្មជាតិដ៏អស្ចារ្យតាមដងទន្លេនាវេលាល្ងាចដ៏សែនមនោរម្យ រួមនឹងការបានពិសាអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់ជាប់មាត់ ជាប់ចិត្ត អមដោយការក្រេបនូវដំណក់ស្រាបៀរ Anchor រសជាតិស្រាលស្រទន់គុណភាពខ្ពស់លំដាប់ពិភពលោក ដែលត្រូវបានចាក់ជូនដោយឥតគិតថ្លៃពីក្រុមការងារនៃស្រាបៀរ Anchor ស្របពេលការប្រគំតន្ត្រីក៏ត្រូវបានចាប់ផ្តើមបន្លឺឡើងជាមួយនឹងបទចម្រៀងដ៏សែនពីរោះរងំសណ្តំចិត្តដោយមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា មានដូចជា៖ លោក ខេមរៈ សេរីមន្ត លោក G-Devith លោក Zono និងកញ្ញាទេព បូព្រឹក្ស។
អ្នកចូលរួមក៏នឹងមានឱកាសបានជួបជជែកលេងពីរឿងរ៉ាវផ្ទាល់ខ្លួនជាមួយសិល្បករទាំងនេះ រួមជានឹងការបានទស្សនាការបង្ហាញ jet pack ដ៏អស្ចារ្យពីក្រុមអ្នកជំនាញមកពីទីក្រុងAmsterdam ក្នុងពេលដែលធ្វើដំណើរតាមទូកនេះផងដែរ។
វីដេអូតន្ត្រីថ្មីមួយក៏ត្រូវបានបង្កើតឡើងដើម្បីញ៉ាំងឲ្យមហាព្រឹត្តិការណ៍នេះកាន់តែអស្ចារ្យ កាន់តែមានអត្ថន័យ និងកាន់តែរំភើបញាប់ញ័របន្ថែមមួយកម្រិតទៀត។ អ្វីដែលលោកអ្នកត្រូវធ្វើនោះ លោកអ្នកគ្រាន់តែ follow Anchor FB Page និងតាមដានឱ្យបានជាប្រចាំរាល់ការធ្វើបច្ចុប្បន្នភាព នោះលោកអ្នកនឹងអាចក្លាយជាអ្នកឈ្នះសំបុត្រមាសនេះជាក់ជាពុំខានឡើយ៕