ថ្នាក់ដឹកនាំសមាគមភ្នាក់ងារអចលនវត្ថុអាស៊ាន ដែលអញ្ជើញមកពីប្រទេសដូចជា សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ថៃ ឥណ្ឌូនេស៊ី និងប្រទេសវៀតណាម កាលពីថ្ងៃទី 24 ខែសីហា ឆ្នាំកន្លងទៅនេះ បានធ្វើសកម្មភាពមនុស្សធម៌ ដោយបានចុះចែកអំណោយដល់កុមារ និងចាស់ជរា។
ភរិយាតំណាងប្រធានសមាគមភ្នាក់ងារអចលនវត្ថុអាស៊ានឆ្នាំ 2018 ដែលបានមកចូលរួមសន្និបាត និងពិព៌រណ៍អចលនទ្រព្យអាស៊ាន (ARENA Convention and Exhibition) បានចុះចែកអំណោយដល់សហគមន៍ព្រែកទ័លក្រ ដល់កុមារ និងចាស់ជរាចំនួន 200នាក់ ដែលពួកគាត់រស់នៅក្នុងសហគមន៍ក្រីក្រ និងកំពុងជួបការលំបាក ហើយសម្ភារៈដែលចែកជូនមានដូចជា សៀវភៅសិក្សា កាបូប អង្ករ និងម្ហូបមួយចំនួន ដែលនេះគឺជាផ្នែកមួយនៃសកម្មភាពផ្សារភ្ជាប់សង្គម របស់ថ្នាក់ដឹកនាំសមាគមអចលនទ្រព្យអាស៊ាន ជាមួយសហគមន៍ក្រីក្រនៅកម្ពុជា៕