
ចាប់ពីថ្ងៃទី24 ខែសីហានេះតទៅ ភោជនីយដ្ឋាន La Couple នឹងនាំមកជូននូវ ប៊ូហ្វេគ្រឿងសមុទ្រ ( SEAFOOD PARADISE ) ដ៏ពិសេស ជាមួយនឹងគ្រឿងសមុទ្រស្រស់ៗ ជាច្រើនជម្រើស ដែលនឹងបម្រើជូនជារៀងរាល់ថ្ងៃដើម្បីបំពេញតម្រូវការរបស់លោកអ្នក។
ជាមួយនឹងការផ្ដល់ជូនយ៉ាងសម្បូរបែបនៃប្រភេទគ្រឿងសមុទ្រដូចជា៖ ក្ដាមក្រែបស្រស់ៗ បង្កងប៉ាក បង្កងកាណាដា បង្គាប៉ារ៉ា ត្រីសមុទ្រ..ជាដើម។ ប៊ូហ្វេយើងក៏មានផ្ដល់ជូនដ៏ពិសេសនូវ ពងត្រី Caviar Oscietre ដែលនាំចូលពីអ៊ឺរ៉ង់ អយស្ទ័របារាំង និងសាច់គោអូស្ត្រាលីផងដែរ។
តាមប្រសាសន៍របស់ មេចុងភៅ លោក Benoit Leloup អាហារសមុទ្រទាំងអស់នេះត្រូវបានផ្ដោតសំខាន់លើគុណភាពសាច់ ដែលនាំចូលផ្ទាល់ពី ខេត្តកែបនព្រះរាជាណាចក្រកម្ពុជា ប្រទេសបារាំង និងប្រទេសជប៉ុន ដើម្បីធ្វើឱ្យលោកអ្នកទទួលបាន បទពិសោធន៍មួយដែលមិនអាចបំភ្លេចបាន បន្ទាប់ពីទទួលទានអាហារជាមួយពួកយើង។

ប៊ូហ្វេគ្រឿងសមុទ្ររបស់ពួកយើងផ្ដល់ជូនទាំងរសជាតិ និងជម្រើសជាច្រើន ដែលចុងភៅយើងបានរៀបចំពិសេស ឆ្ងាញ់ៗជាច្រើនមុចដូចជា៖ អាហារស្រស់ៗ ស៊ូស៊ី សាស៊ីមី និងអាហារបែបអាស៊ី ដូចជា ស៊ុបតុងយ៉ាំ និង សម្លការីគ្រឿងសមុទ្រ ដែលមានរសជាតិឆ្ងាញ់ជាងគេនៅទីក្រុងភ្នំពេញ។ ស្ថិតនៅក្នុងបរិយាកាសដ៏សែនមនោរម្យ ភោជនីយដ្ឋាន La Couple ត្រូវបានរៀបចំឡើងតាមរចនាបទបារាំង យ៉ាងល្អប្រណិត ស័ក្ដសមបំផុត សម្រាប់ការទទួលទានអាហារជាមួយមនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសាររបស់អ្នក។
ប៊ូហ្វេគ្រឿងសមុទ្រ មុទ្រ ( SEAFOOD PARADISE ) ដ៏ពិសេសនេះ នឹងបម្រើជូនជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃសុក្រទី 24 ខែសីហា នេះតទៅ ក្នុងតម្លៃពិសេសត្រឹមតែ 32++ ដុល្លារប៉ុណ្ណោះ និង 49++ ដុល្លារ ជាមួយនឹងការទទួលទានស្រាដ៏មានគុណភាពខ្ពស់ដោយសេរី។ អាហារប៊ូហ្វេដ៏ឆ្ងាញ់ពិសានេះ បង្កើតក្នុងគោលបំណងទាក់ទាញ លោកអ្នកដែលនិយមចូលចិត្ត អាហារសមុទ្រស្រស់ៗ ដែលចម្អិនភ្លាមៗ។
ជាមួយនឹងទីធ្លាចតរថយន្ដធំទូលាយ និងសុវត្ថិភាព សណ្ឋាគារសូហ្វីតែល គឺជាទីកន្លែងដ៏ស័ក្តសមបំផុតសម្រាប់ ការប្រារព្ធកម្មជប់លៀងផ្សេងៗ ដូចជាកម្មវិធីខួបកំណើត និងកម្មវិធីខួបអាពាហ៍ពិពាហ៍ ជាដើម។ សូមអញ្ជើញទំនាក់ទំនង ព័ត៌មានខាងក្រោម ដើម្បីធ្វើការកក់កន្លែង។
023 999 200
