DKSH គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មពង្រីកទីផ្សារឈានមុខគេដោយផ្ដោតសំខាន់ក្នុងតំបន់អាស៊ី គាំទ្រដោយក្រុមហ៊ុនអាហារូប្ថម្ភ Abbott ថ្មីៗនេះបានរៀបចំសិក្ខាសាលាមួយស្ដីអំពី «ការកាត់បន្ថយចំណុចខ្វះខាតនៃប្រព័ន្ធការពារដើម្បីបង្កើនប្រយោជន៍លើការអភិវឌ្ឍន៍ការយល់ដឹង»។
សិក្ខាសាលានេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ ដោយមានការដាក់សម្ពោធផលិតផល Similac Gain IQ ថ្មី ជាមួយនឹងភាពច្នៃប្រឌិតថ្មី ដោយការបញ្ចូលគ្នានៃ 2’-FL HMO និង Nucleotides ដែលជាផលិតផលរបស់ក្រុមហ៊ុនអាហារូប្ថម្ភ Abbott។ រួមជាមួយនឹងការថ្លែងសុន្ទរកថាស្វាគមន៍ និងបើកកម្មវិធីដោយសាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាប តឹកឆេង។
សាស្ត្រចារ្យវេជ្ជបណ្ឌិត Goh Eng Neo Anne ដែលជាប្រធានផ្នែកអាលែកហ្ស៊ី និងជាអ្នកប្រឹក្សាជាន់ខ្ពស់ផ្នែកជំងឺកុមារប្រចាំប្រទេសសិង្ហបុរីនៃមន្ទីរទេព្យ KK សម្រាប់ស្ត្រី និងកុមារ បានថ្លែងនៅក្នុងបទបង្ហាញថា «HMOs គឺជាសមាសធាតុរឹងមាំ និងមានច្រើនបំផុតនៅក្នុងទឹកដោះម្ដាយ បន្ទាប់ពីស្ករឡាក់តូស និងជាតិខ្លាចញ់។ ប្រហែល 10% នៃម៉ាក្រូជីវជាតិទឹកដោះម្ដាយត្រូវបានបង្កើតឡើងដោយ HMOs។ ក្នុងចំណោម HMOs សំខាន់ៗ 20ប្រភេទ HMO ចម្បងមួយដែលហៅថា 2’-fucosyllactose ឬ2’-FL គឺជា HMO ដែលមានចំនួនច្រើនបំផុតនៅក្នុងទឹកដោះម្ដាយភាគច្រើន។ វាជា HMO ដែលត្រូវបានសិក្សាច្រើនជាងគេ»។
លោកវេជ្ជបណ្ឌិត Li Fei ដែលជាថ្នាក់ដឹកនាំផ្នែកវិទ្យាសាស្ត្រនៃអាហារូប្ថម្ភប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកអាហារូប្ថម្ភនៃក្រុមហ៊ុន Abbott បានថ្លែងក្នុងបទបង្ហាញថា « HMOs គឺជាសារធាតុផ្សំពិសេសសម្រាប់ទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំ ដែលធន់នឹងការរំលាយអាហារដោយអង់ស៊ីមក្រពះពោះវៀនរបស់ខ្លួន។ ពួកវាជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំដែលកំពុងលូតលាស់ និងមានទំនាក់ទំនងជាមួយនឹងអត្រាថយចុះនៃជំងឺក្រពះពោះវៀន និងជំងឺផ្លូវដង្ហើម។ តាមការសិក្សាបែបវេជ្ជសាស្ត្របង្ហាញថា ភាគច្រើនសារធាតុ HMO មានច្រើននៅក្នុងទឹកដោះម្ដាយហើយ 2’-FL គឺ HMO ទីមួយដែលជួយពង្រឹងការលូតលាស់នៃប្រព័ន្ធភាពស៊ាំរបស់ក្មេងដែលបំបៅដោយទឹកដោះគោះម្សៅ»។
លោកវេជ្ជបណ្ឌិតរូបនេះបានបន្ថែមទៀតថា «នៅពេលក្មេងឈឺញឹកញ៉ាប់ សារធាតិចិញ្ចឹម និងថាមពលជាច្រើនត្រូវបានប្រើប្រាប់ដើម្បីប្រឆាំងនឹងមេរោគដូច្នេះហើយសារធាតុចិញ្ចឹមសម្រាប់ខួបក្បាល និងសរីរាង្គកាយមានតិចតួចតែប៉ុណ្ណោះ ដែលជាហេតុបណ្ដាលឱ្យមានការប៉ះពាល់ដល់ការសិក្សាលូតលាស់ និងសុខភាពរយៈពេលវែង។ ជាមួយ Similac Gain IQ និង Similac Gain IQ Kid ថ្មីជារូបមន្តទឹកដោះគោះម្សៅដំបូងគេបង្អស់លើសកលលោកដែលមានបញ្ចូលនូវ 2’-FL HMO ដែលជួយជំរុញប្រព័ន្ធការងាររាងកាយ និងទ្រទ្រង់ដល់ការលូតលាស់ដ៏ល្អបំផុត»។
Similac Gain ជាប្រភេទផលិតផលដែលផលិតឡើងតាមបែបវេជ្ជសាស្ត្រជាមួយនឹងការផ្លាស់ប្ដូរតម្រូវការអាហារូប្ថម្ភសម្រាប់ក្មេងដែលកំពុងលួតលាស់។ Similac Gain IQ សម្រាប់ក្មេងអាយុ 2 ទៅ3ឆ្នាំ និង Similac Gain IQ Kid សម្រាប់ក្មេងអាយុ 3ឆ្នាំឡើងទៅ។ នៅក្នុងកម្មវិធីនោះដែរ ក្រុមហ៊ុនអាហារូប្ថម្ភ Abbott បានណែនាំផលិតផល Similac Gain IQ ថ្មីជាមួយនឹងភាពច្នៃប្រឌិតដោយការបញ្ចូលគ្នានៃ 2’-FL HMO និង nucleotides៕