ក្រុមហ៊ុន SONNKANIKA Co, Ltd. ជាក្រុមហ៊ុននាំចូលផលិតផលថែរក្សាសម្រស់ម៉ាក Madam K Skin Care ដែលនាំចូលពីប្រទេសម៉ាឡេស៊ី និងមានរូបមន្តពីប្រទេសស្វីស ឥលូវនេះបានប្រារព្ធធ្វើ ពិធីបើកសម្ពោធជាផ្លូវការនូវផលិតផលរបស់ខ្លូន កាលពី រសៀលថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៨។
ក្នុងពិធីសម្ពោធនេះ ក៏មានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុន Madam K នៅប្រទេសម៉ាឡេស៊ី ព្រមជាមួយនឹងការផ្តល់ជូននូវ ពានរង្វាន់ផ្នែកលក់ផលិតផលដាច់ជាងគេ វិញ្ញាបនបត្របញ្ជាក់ពីការសិក្សាផលិតផល វិញ្ញាបនបត្របញ្ជាក់ពីគ្រឿងផ្សំផលិតផល និងវិញ្ញាបនបត្រផ្នែកពិនិត្យស្បែកមុខផងដែរ។
ថ្លែងក្នុងកម្មវិធីនេះដែរ លោកជំទាវ សុន កណ្ណិកា នាយិកាក្រុមហ៊ុន SONNKANIKA Co, Ltd. បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីសំនាក់អតិថិជនចំពោះការប្រើប្រាស់ផលិតផល SK Teeth Whitening សម្រាប់ជួយឲ្យធ្មេញសស្រស់ស្អាតកន្លងមក ដូច្នេះតាមរយៈ ភាពជោគជ័យនេះ ក្រុមហ៊ុនក៏សម្រេចចិត្តនាំចូលផលិតផល Madam K Skin Care បន្ថែមទៀត សម្រាប់បំពេញនូវភាពស្រស់ស្អាតដល់អ្នកប្រើប្រាស់។
គួរបញ្ជាក់ផងដែរថា Madam K Skin Care គឺជាផលិតផលដែលមានគុណភាពខ្ពស់ ស្តង់ដាអន្តរជាតិ ដែលធានាប្រសិទ្ធភាពខ្ពស់ ក៏ដូចជាទំនុកចិត្តដល់អ្នកប្រើប្រាស់ដើម្បីទទួលបាននូវភាពស្រស់ស្អាត។ ហើយក្នុងនោះ Madam K Skin Care មានផលិតផលដូចជា ឡេលាបខ្លូនការពារកំដៅថ្ងៃ សាប៊ូកក់សក់កាត់បន្ថយជ្រុះ បណ្តុះសក់ និងព្យាបាលសក់ ក៏ដូចជាឈុតព្យាបាល និងថែរក្សាស្បែកមុខជាដើម។