ថ្មីៗនេះបន្ទាប់ពីបានដាក់លក់នូវផលិតផលបបរខកង្កែបបែបថ្មីនៅតាមសាខាមួយចំនួននៃផាកកាហ្វេហើយ ឃើញថាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ឥឡូវនេះគ្រប់សាខាទាំងអស់របស់ផាកកាហ្វេបានដាក់លក់បបរខកង្កែបហើយ គឺដើម្បីបំពេញតម្រូវការ និងដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជននៅពេលនឹកឃើញចង់ញ៉ាំបបរខកង្កែប គឺអាចមកភោជនីយដ្ឋានផាកកាហ្វេបានភ្លាមតែម្ដង។
បើនិយាយពីបបរខកង្កែប គឺមានលក់នៅក្នុងហាងជាច្រើននៅក្នុងទីក្រុងភ្នំពេញ ដោយពីកន្លែងមួយទៅកន្លែងមួយតែងមានរសជាតិខុសៗពីគ្នា តែរសជាតិដែលទទួលបានការពេញនិយមខ្លាំងជាងគេ គឺបបរខកង្កែបបែបសិង្ហបុរី។
សម្រាប់ខកង្កែបនេះ ប្រិយមិត្តដែលចូលចិត្តញ៉ាំបបរដែលមានរសជាតិឈ្ងុយឆ្ងាញ់ ប្រាកដជាពេញចិត្តមិនខានជាមួយរសជាតិបបរខកង្កែបបែបថ្មីនៅភោជនីយដ្ឋានផាកកាហ្វេ ព្រោះថាសម្រាប់គ្រឿងផ្សំខកង្កែបនៅទីនេះ យើងច្នៃផ្សំបន្ថែមពីលើរសជាតិដើមបែបសិង្ហបុរីជាមួយនឹងសាច់កង្កែបថ្មីៗ ស្រស់ៗឱ្យត្រូវនឹងរសជាតិរបស់ខ្មែរយើងតែម្តង ហើយចម្អិនដោយចុងភៅដែលមានបទពិសោធខ្ពស់ មានអនាម័យ ជាមួយនឹងតម្លៃសមរម្យ ដែលអាចញ៉ាំបានដល់ទៅ 2នាក់។
លោកអ្នកអាចរកទទួលទានបាននៅគ្រប់សាខារបស់ផាកកាហ្វេ លើកលែងតែផាកកាហ្វេសាខាព្រលានយន្តហោះភ្នំពេញ ផ្សារកណ្តាល និងអគារវីត្រាស់ក្រោយទីស្តីការគណៈរដ្ឋមន្ត្រីប៉ុណ្ណោះ។
ផាកកាហ្វេ ជាភោជនីយដ្ឋានដែលមានឈ្មោះល្បី និងមានសាខាច្រើននៅភ្នំពេញដែលត្រូវបានអតិថិជនទទួលស្គាល់លើស្តង់ដារ និងគុណភាពអាហារ ដែលគ្មានប៊ីចេង ហើយនៅតែអាចរក្សាគុណភាព និងរសជាតិដូចដើម៕