ភាពជោគជ័យរបស់ក្រុមហ៊ុន LG ក្នុងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះអាចត្រូវបានគេជឿជាក់យ៉ាងមុតមាំចំពោះសមត្ថិភាពរបស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ថាមពល Steam នៅក្នុងផលិតផលដ៏ពេញនិយមមួយចំនួនដូចជា ម៉ាស៊ីនសម្ងួត ម៉ាស៊ីនលាងចាន និង ម៉ាស៊ីនសម្ងួតខោអាវ ។ រាល់ឧបករណ៍ប្រើប្រាស់របស់ក្រុមហ៊ុន LG ដែលមានប្រជាប្រិយភាពសុទ្ធតែបំពាក់បច្ចេកវិទ្យា Steam ដោយសម្លាប់បាក់តេរី ឬក្លិនដែលបង្កគ្រោះថ្នាក់ដល់សំលៀកបំពាក់ និងក្នុងផ្ទះរបស់យើងផងដែរ។ ដំណោះស្រាយដើម្បីកំចាត់បញ្ហា ដូចជាអាឡែរហ្សីនិងបាក់តេរីគឺ Steam ចំហាយទឹកដែលមានសីតុណ្ហភាពខ្ពស់ សីតុណ្ហភាពលើសពី 100 ° អង្សារសេ (212 ° F) វានឹងសម្លាប់បាក់តេរី។
មុខងារ TrueSteam ™ គឺជាវិធីមួយដែលមានប្រសិទ្ធភាពបំផុតក្នុងការសម្លាប់មេរោគ។ មុខងារ Steam ក្នុងម៉ាស៊ីនបោកគក់ ធ្វើអោយកម្ដៅទឹកឡើងដល់ 100 អង្សាសេ ដើម្បីធ្វើឱ្យវាក្តៅគ្រប់គ្រាន់ដើម្បីកំចាត់បាក់តេរីនិងអាឡែរហ្សីពីរោមសត្វកោសិកាស្បែកដែលស្លាប់ និងផ្សិត។ បច្ចេកវិទ្យា TrueSteam របស់ក្រុមហ៊ុន LG មិនត្រឹមតែកម្ចាត់អស់ 99,9 % នៃអាឡែរហ្សីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំចាត់កាកសំណល់ដែលបានបន្សល់ដោយអាឡែរហ្សីដែលបានស្លាប់ផងដែរ។
ដូចគ្នានេះដែរបច្ចេកវិទ្យា TrueSteam ™ នៅក្នុងម៉ាស៊ីនលាងចានរបស់ក្រុមហ៊ុន LG បង្កើតនិងបញ្ចេញ Steam ដើម្បីធានានូវការសំអាតអនាម័យនិងការប្រឆាំងនឹងបាក់តេរីនៃការសំអាតចាន, កំចាត់រាល់គ្រោះថ្នាក់ជំងឺដែលមានក្នុងអាហារ។
លក្ខណៈពិសេសនៃបច្ចេកវិទ្យា Steam ដែលបំពាក់ក្នុងម៉ាស៊ីនបោកគក់ LG បានជួយលុបបំបាត់ភាពជ្រីវជ្រួញនៃសម្លៀកបំពាក់និងក្លិនក្នុងរយៈពេលតែ 20 នាទីប៉ុណ្ណោះដោយមិនធ្វើឱ្យខូចខាតដល់ក្រណាត់ឡើយ។
បច្ចេកវិទ្យា Steam Softener ដែលមាននៅក្នុងម៉ាស៊ីនបោកគក់ LG ធ្វើឱ្យសម្លៀកបំពាក់ទន់ល្មើយ ដោយមិនប្រើសារធាតុគីមីណាមួយដែលធ្វើឱ្យក្រណាត់ទន់និងរលោងនោះទេ។ កាកសំណល់សាប៊ូនិងសារធាតុធ្វើសំណើមក្រណាត់ដែលអាចធ្វើឱ្យស្បែកឆាប់រលាកមិនមែនជាបញ្ហាទៀតឡើយនៅពេលដែលប្រើមុខងារ Steam ជំនួសការបន្ថែមសាប៊ូ។
បច្ចេកវិទ្យា TrueSteam ™ ក៏ត្រូវបានប្រើប្រាស់នៅក្នុងម៉ាស៊ីនសម្ងួតខោអាវផងដែរដើម្បីកំចាត់អាឡែរហ្សីនិងមេរោគក្នុងសំលៀកបំពាក់ដូចជា សម្លៀកបំពាក់គេង សំលៀកបំពាក់កីឡា – សូម្បីតែឧបករណ៍ លេងរបស់កុមារតូចៗ ។ ជាការពិតម៉ាស៊ីន ម៉ាស៊ីនសម្ងួតខោអាវ របស់ក្រុមហ៊ុន LG ទទួលបានវិញ្ញាបនប័ត្រពីមូលនិធិអាមេរិច (AAFA) សម្រាប់ការដំណើរការដ៏ល្អអស្ចារ្យរបស់ខ្លួននៅក្នុងការកំចាត់អាឡែហ្សីនៅក្នុងក្រណាត់។ បច្ចេកវិទ្យា TrueSteam ™ របស់ម៉ាស៊ីនសម្ងួតខោអាវ LG ជួយកាត់បន្ថយឬកំចាត់ក្លិនផ្សែងញើសនិងក្លិនអាហារដែលជាប់នឹងក្រណាត់និងសំលៀកបំពាក់៕