
ភ្នំពេញ៖ Palace Gate Hotel & Resort គឺជាសណ្ឋាគារដ៏ប្រណីតថ្មីមួយ មានទីតាំងស្ថិតនៅចំកណ្ដាលនៃបេះដូងនៃទីក្រុងដ៏រស់រវើករបស់ព្រះរាជាណាចក្រកម្ពុជា ដែលទើបតែបើកដំណើរទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានរយៈមួយឆ្នាំសោះ ក៏ទទួលបានពានរង្វាន់ចំនួន2 ក្នុងពេលតែ1 ទៅហើយ។
ថ្មីៗនេះក្រុមហ៊ុន Prix Villegiature ដែលជាគណៈកម្មការវាយតម្លៃទៅលើសណ្ឋាគារដែលល្អដាច់គេបំផុតប្រចាំតំបន់អឺរ៉ុប អាស៊ី អាហ្វ្រិក និងមជ្ឈឹមបូព៌ា បានផ្ដល់ពានរង្វាន់ដល់សណ្ឋាគារ Palace Gate Hotel & Resort ជា «សណ្ឋាគារតែមួយគត់ដ៏ល្អបំផុតនៅអាស៊ី (Best unique hotel in Asia)» និងពានរង្វាន់មួយទៀតគឺជា «សណ្ឋាគារដែលមានរចនាបទ និងស្ថាបត្យកម្មខាងក្នុងល្អបំផុតនៅអាស៊ី (Best interior design and Architecture design in Asia)» ។
លោក ធី សុធា នាយកគ្រប់គ្រង់ទូទៅនៅសណ្ឋាគារ Palace Gate Hotel & Resort បានថ្លែងឱ្យដឹងថា៖ ហេតុផងដែលខាងក្រុមហ៊ុន Prix Villegiature បានជ្រើសរើស និងកំណត់ឱ្យសណ្ឋាគារ Palace Gate Hotel & Resort ជាប់ចំណាត់ថ្នាក់លេខ1 ក៏ព្រោះតែមានកត្តា2ធំៗដែលយើងគឺទី1 កត្តាស្ថាបត្យកម្ម ព្រោះសណ្ឋាគារ Palace Gate Hotel & Resort មានរចនាបទ និងស្ថាបត្យកម្មបែបវប្បធម៌ខ្មែរ ស្ទើរតែគ្រប់កន្លែងមិនថា បន្ទប់គេង បន្ទប់ទឹក សួរកម្សាន្ត អាងហែលទឹក ភោជនីដ្ឋានជាដើម ដែលធ្វើឱ្យភ្ញៀវដែលបានមកស្នាក់នៅទីនេះគាត់ទទួលបានអារម្មណ៍ពិត ពាក់ព័ន្ធនឹងវប្បធម៌របស់ខ្មែរ និងអារម្មណ៍ពីសណ្ឋាគារផ្សេង។ កត្តាទី2 ដែលធ្វើឱ្យ Palace Gate Hotel & Resort ជាប់ជា «សណ្ឋាគារតែមួយគត់ដ៏ល្អបំផុតនៅអាស៊ី» ក៏ព្រោះតែភ្ញៀវដែលបានមកស្នាក់នៅ បានផ្ដល់មតិត្រឡប់ (feedback) ថា Palace Gate Hotel & Resort ជាសណ្ឋាគារដែលល្អ ទាំងសេវាកម្ម តម្លៃ រួមទាំងអ្វីផ្សេងៗទៀត បើប្រៀបធៀនទៅនឹងសណ្ឋាគារដទៃគឺ Palace Gate Hotel & Resort ល្អជាងគេ។

នាយកគ្រប់គ្រង់ទូទៅរូបនេះ បានបញ្ជាក់បន្ថែមទៀតថា ការទទួលបានពានរង្វាន់នេះ ក៏បានជួយដល់ប្រទេសកម្ពុជាផងដែរ ជាពិសេសគឺវិស័យទេសចរណ៍ ព្រោះខាងក្រុមហ៊ុន Prix Villegiature នឹងជួយធ្វើការផ្សព្វផ្សាយពីសេវាកម្មល្អៗទាក់ទងនឹងវិស័យទេសចរណ៍នៅកម្ពុជា៕








