បន្ទាប់ពីបានបង្ហាញខ្លួន និងចរាចរណ៍យ៉ាងទូលាយនៅលើទីផ្សារតាមបណ្តាប្រទេសមួយចំនួនអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ បច្ចុប្បន្ន ផលិតផលថែរក្សាសម្ផស្ស និងគ្រឿងសំអាងដ៏ល្បីឈ្មោះប្រចាំនៅក្នុងប្រទេសថៃ ម៉ាក LIV White Diamond ចាប់ផ្តើមមានវត្តមាននៅកម្ពុជាយើងហើយ ខណៈដែលផលិតផលលើវិស័យមួយនេះជាច្រើនទៀតកំពុងតែមានការប្រកួតប្រជែងយ៉ាងខ្លាំង ។
អ្នកនាង Vicki Sunisa ដែលជាកំពូលតារាសម្ដែងស្រីដ៏ល្បីឈ្មោះ និងម្ចាស់ម៉ាកសញ្ញាផលិតផលគ្រឿងសំអាងដ៏ល្បីមួយនេះ បានលើកឡើងនៅក្នុងអង្គសន្និសីទសារព័ត៌មាននៃការបង្ហាញខ្លួនលើកដំបូងនៅលើទីផ្សារកម្ពុជាកាលពីរសៀលថ្ងៃទី14 ខែកក្កដា ឆ្នាំ2018 កន្លងទៅ នៅសណ្ឋាគារ សូហ្វីតែល យ៉ាងដូច្នេះថា ៖ ចំពោះផលិតផល LIV White Diamond នេះ មិនមែនទើបតែបង្កើតឡើងថ្មីនោះទេ ប៉ុន្តែវាបានចរាចរណ៍យ៉ាងទូលាយជាច្រើនឆ្នាំមកហើយនៅតាមបណ្តាប្រទេសមួយចំនួនដូចជា មីយ៉ាន់ម៉ា ចិន ឡាវ ជាពិសេសប្រទេសថៃតែម្ដង ដែលក្នុងនោះក៏មានអ្នកសិល្បៈ ជាតារាសម្ដែង ក៏បាននិយមគាំទ្រប្រើប្រាស់ផលិតផលម៉ាកនេះផងដែរ ។ អ្នកនាងបានបន្តទៀតថា ៖ ដោយសាតែសម្លឹងឃើញពីការយល់ដឹងកាន់តែច្បាស់លើការថែរក្សាសម្រស់របស់ប្រជាជនកម្ពុជាមានការកើនឡើងនោះ អ្នកនាងបានសម្រេចចិត្តធ្វើការបែងចែកផលិតផលដែលមានម៉ាកសញ្ញាដ៏ល្បីរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា តាមរយៈកិច្ចសហការជាមួយដៃគូប្រចាំនៅកម្ពុជា « LIV White Diamond Cambodia» ។
លោក ចនសុន ដែលជាអ្នកតំណាងចែកចាយប្រចាំនៅកម្ពុជា ក៏បានថ្លែងនៅក្នុងពិធីខាងលើនេះផងដែរថា ៖ លោកមិនមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តចាប់ជាដៃគូ ដើម្បីនាំចូល និងចែកចាយនូវផលិតផលគ្រឿងសំអាងម៉ាក LIV White Diamond នេះនោះឡើយ ព្រោះលោកបានយល់ដឹង និងស្គាល់យ៉ាងច្បាស់ពីតម្រូវការរបស់អ្នកប្រើប្រាស់ផលិតផលថែរក្សាសម្រស់នៅកម្ពុជា ជាពិសេស លោកមានជំនឿចិត្តយ៉ាងមុតមាំក្នុងការទទួលបានចំណែកទីផ្សារប្រកបដោយភាពជោគជ័យ ព្រោះតែផលិតផលម៉ាក LIV White Diamond ពិតជាមានគុណភាពល្អ ផលិតចេញពីវត្ថុធាតុដើមបែបធម្មជាតិពិតៗពីប្រទេសជប៉ុន ក្រោមបច្ចេកទេសរបស់សហរដ្ឋអាមេរិក ស្របតាមកម្រិតស្ដង់ដា និងមានការទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធយ៉ាងត្រឹមត្រូវ។
ចំពោះផលិតផល ដែលជាម៉ាកដ៏ល្បីបំផុតប្រចាំប្រទេសថៃ « LIV Wite Dianomd » មានច្រើនប្រភេទ រួមមានដូចជា ម្សៅផាត់ ក្រែមការពារកំដៅថ្ងៃ ក្រែមលាបបបូរមាត់ ឡេលាបស្បែក ឡេលាបមុខឱ្យស សេរ៉ូមជំនួយស្បែក រួមជាមួយនឹងផលិតផលជាច្រើនប្រភេទទៀត ។ សូមជម្រាបបន្ថែមថា ខណៈនេះផលិតផលដ៏ល្បីមួយនេះ កំពុងធ្វើការសហការ និងស្វែងរកដៃគូចែកចាយយ៉ាងធំទូលាយនៅក្នុងប្រទេសកម្ពុជា ។ ដូច្នេះសម្រាប់ អតិថិជន ដែលជាអ្នកគាំទ្រ ក៏ដូចជាអាជីវករ ដែលមានបំណងធ្វើជាអ្នកចែកចាយបន្ត អាចធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនផ្ទាល់តែម្ដងតាមរយៈ Facebook : LIV White Diamond Cambodia ៕