ទូរទឹកកកដ៏ទំនើបដែលមានគ្រឿងបន្លាស់ជាង 1400 ផ្នែក។ ផ្នែកដ៏សំខាន់បំផុតគឺម៉ូទ័រ និងកុំប្រេសស័រ ដែលជាហេតុធ្វើអោយក្រុមហ៊ុន LG ផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដ៏មានប្រជាប្រិយភាព និងឈានមុខគេ ហើយដែលផ្តល់នូវសមត្ថភាពពិសេសខុសគេ ប្រសិទ្ធភាពថាមពលខ្ពស់ និងមានមុខងារស្រួលប្រើជាច្រើន ដើម្បីបំពេញចិត្តរបស់អតិថិជន។ ប្រភេទ Inverter ម៉ូទ័រ និងកុំប្រេសស័រ គឺជាស្តង់ដារ ដែលមាននៅក្នុងផលិតផលប្រើប្រាស់ក្នុងផ្ទះជាច្រើនប្រភេទរបស់ក្រុមហ៊ុនLG និងផ្តល់ឱ្យផលិតផលរបស់ក្រុមហ៊ុន មានគុណសម្បត្តិ និងគុណភាពខ្ពស់ល្អផ្តាច់គេ។
អាវុធសម្ងាត់របស់ LG Inverter គឺការគ្រប់គ្រងល្បឿន
គុណសម្បត្តិដ៏សម្ងាត់នៃ Inverter ម៉ូទ័រ និងកុំប្រេសស័ររបស់LG ទៅលើម៉ូដែលធម្មតា គឺមានការគ្រប់គ្រងល្បឿនបានយ៉ាងច្បាស់លាស់ មិនថាវាជាម៉ាស៊ីនបោកគក់ ទូរទឹកកក ម៉ាស៊ីនត្រជាក់ ឬ Microwave នោះទេ។ LG Inverter ធ្វើការកំណត់ល្បឿន និងធ្វើការបង្វិលម៉ូទ័រកុំប្រេសស័រ ដែលអាស្រ័យលើស្ថានភាពល្បឿនយ៉ាងស្វ័យប្រវត្តិ ដើម្បីបង្កើននូវប្រសិទ្ធភាពដោយប្រើប្រាស់ថាមពលតិច និងសម្លេងស្ងាត់ល្អ។
រក្សាចំណីអាហារអោយនៅស្រស់បានកាន់តែយូរ
ទូរទឹកកករបស់ក្រុមហ៊ុន LG រក្សាអាហារអោយនៅស្រស់បានរយៈពេលយូរ ដោយសារតែបច្ចេកវិទ្យា Inverter ធ្វើការរក្សាសីតុណ្ហភាពអោយប្រែប្រួលបានយ៉ាងល្អប្រសើរ។ ទូរទឹកកក LG កំណត់សីតុណ្ហភាពខាងក្នុងទូរទឹកកកក្នុងគម្លាត ±0.5˚C អង្សារសេ ពាក់កណ្តាលនៃសីតុណ្ហភាពចុះឡើងនៃ ទូរទឹកកកម៉ូដែលគ្មាន Inverter ដែលឡើងចុះក្នុងសីតុណ្ហភាព (±1.0˚C). អង្សារសេ។
បោកគក់សំលៀកបំពាក់ស៊ីភ្លើងតិច
បច្ចេកវិទ្យា Inverter ធ្វើអោយការបោកគក់ម្តងសុីភ្លើងត្រឹមតែ 67 វ៉ាត់តែប៉ុណ្ណោះ ។ វាសុីភ្លើងតិចជាងប្រភេទម៉ាសុីនបោកគក់ធម្មតា 36 % វាសុីភ្លើងស្មើនឹងម៉ាសុីនសម្ងួតសក់រយៈពេល ៤ នាទី។ នេះមិនមែនមានន័យការប្រើថាមពលតិចហើយបោកមិនស្អាតនោះទេ សំលៀកបំពាក់បោកគក់រួចចេញមកក្រៅនៅតែស្រស់ស្អាតជានិច្ច។
ស៊ីភ្លើងកាន់តែតិចត្រជាក់កាន់តែលឿន
សម្រាប់ម៉ាស៊ីនត្រជាក់ក្នុងផ្ទះ LG Inverter ធានាអានុភាពត្រជាក់ដ៏អស្ចារ្យ និងការសន្សំសំចៃអគ្គីសនីបានយ៉ាងល្អ។ ម៉ាស៊ីនត្រជាក់របស់ក្រុមហ៊ុន LG ប្រើប្រាស់អគ្គិសនីតិចជាងមុន 70 % និងផ្តល់ភាពត្រជាក់ជាងមុន 40 % លឿនជាងម៉ាស៊ីនត្រជាក់ធម្មតា ដែលមិនប្រើបច្ចេកវិទ្យា Inverter
ជាឧបករណ៍ក្នុងផ្ទះបាយដ៏ចំណាន
បច្ចេកវិទ្យា Inverter ផ្តល់ថាមពលដល់ Microwave លើសពីមុន ដោយផ្តល់ កំដៅដល់អាហារខ្លាំង និងលឿនជាងមុន។ តាមរយៈការកំណត់សីតុណ្ហភាពនៃ Microwave ដែលកាត់បន្ថយគម្លាតសីតុណ្ហភាពត្រឹមតែ 3 អង្សាសេ ហើយវាជាផ្នែកគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងម៉ូដែលមិនមាន Inverter ដែលធានាបាននូវអាហារឆ្អិនល្អក្នុងរយៈពេលយ៉ាងលឿន។
Inverter កាន់តែប្រសើរឧបករណ៍ប្រើប្រាស់កាន់តែល្អ
LG Inverter ជាក្បាលម៉ាស៊ីននៃឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដែលរក្សាថាមពលបានរហូតដល់ទ្វេដង និងដំណើរការបានយ៉ាងល្អប្រសើរ និងបានធ្វើឱ្យឧបករណ៍ប្រើប្រាស់របស់ក្រុមហ៊ុន LG ក្លាយជាស្តង់ដាឧស្សាហកម្មសកលលោក។ សម្រាប់ក្រុមហ៊ុន LG Inverters កាន់តែប្រសើរមានន័យស្មើនឹង ឧបករណ៍ប្រើប្រាស់កាន់តែល្អប្រសើរ។