T-Shop ជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវសម្ភារៈ Accessary ទូរសព្ទ័ និងគ្រឿងអេឡិចត្រូនិចយ៉ាងសម្បូរបែបនៅកម្ពុជា ដែលត្រូវបានគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ជាពិសេសយុវវ័យ ឥលូវនេះបានពង្រីកបណ្តាញសាខារបស់ខ្លួនបន្ថែម គឺសាខាទី13នៅផ្សារទំនើប ដោយការប្រារព្ធធ្វើពិធីសម្ភោធបើកលក់ជាផ្លូវការ កាលពីថ្ងៃទី 29ខែមិថុនា ឆ្នាំ2018។
នៅក្នុងកម្មវិធីសម្ភោធនេះ T-Shop បានបង្កើតនូវកម្មវិធីល្បែងសប្បាយៗ ការផ្តល់ជូននូវរង្វាន់ Lucky Draw រហូតដល់ 200រង្វាន់ ព្រមទាំងការលក់បញ្ចុះតម្លៃពិសេសរហូតទៅដល់ 50% លើផលិតផលគ្រឿង Accessary ទូរសព្ទ័ និងគ្រឿងអេឡិចត្រូនិចមួយចំនួនទៅដល់អតិថិជនផងដែរ។
កញ្ញា អ៊ុយ អ៊ែលណា អគ្គនាយិការងនៃក្រុមហ៊ុន T-Shop បានឲ្យដឹងថា កញ្ញាមានភាពសប្បាយរីករាយជាខ្លាំងចំពោះការគាំទ្រពីសំណាក់អតិថិជន ដែលបានធ្វើឲ្យ T-shop មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល 2ឆ្នាំកន្លងមកនេះ។ កញ្ញា អ៊ែលណា បានសង្កេតឃើញថាបច្ចុប្បន្នសន្ទុះនៃការប្រើប្រាស់ស្មាតហ្វូន ពីសំណាក់ប្រជាជនខ្មែរមានការកើនឡើង ដូចច្នេះហើយកញ្ញាចង់ផ្តល់ភាពងាយស្រួល ក៏ដូចជាបទពិសោធល្អៗក្នុងការប្រាស់ប្រាស់សម្ភារៈដែលទាក់ទិននឹងបច្ចេកវិទ្យា ជាពិសេសការផ្តល់ជូននូវផលិតផលដែលមានគុណភាព និងតម្លៃសមរម្យទៅដល់ប្រជាជនខ្មែរ។
គួរបញ្ចាក់ដែរថា សព្វថ្ងៃនេះក្រុមហ៊ុនT-Shop បានពង្រីកសាខាររបស់ខ្លួនចំនួន 15សាខានៅក្នុងរាជធានី និងតាមបណ្តាខេត្តមួយចំនួន។ ក្នុងនោះ T-shop នឹងគ្រោងបើកជាផ្លូវការនូវសាខាទី14 និងទី 15របស់ខ្លួននៅ T-Shop Eden Garden និង T-Shop Heritage Walk នៅខេត្តសៀមរាបនាពេលខាងមុខឆាប់ៗនេះផងដែរ៕