ដោយមើលឃើញពីតម្រូវការក្នុងទីផ្សារលក់រាយ ផ្សារទំនើបខ្នាតតូច Quick & Easy បានបើកសម្ពោធជាផ្លូវការនៅសង្កាត់បឹងកេងកង1 រាជធានីភ្នំពេញ ជាមួយនឹងមហិច្ឆតាពង្រីកបន្ថែមសាខាកាន់តែច្រើនបន្តបន្ទាប់រហូតដល់ទៅ 100 សាខានៅពាសពេញផ្ទៃប្រទេសកម្ពុជា ជាពិសេសតាមតំបន់ផ្សេងៗនៅក្នុងរយៈពេល 2-3 ឆ្នាំខាងមុខទៀត ខណៈបច្ចប្បន្នក្រុមហ៊ុនបានបើកបាន 5 សាខាគិតត្រឹមថ្ងៃបើកសម្ពោធនេះ។
Quick & easy គឺជាហាងលក់ទំនិញទំនើបគ្រប់ប្រភេទ ជាមួយនឹងសាជីវកម្មអន្ដរជាតិ ដែលផ្ដល់ជូនអតិថិជនចម្រុះគ្រប់ស្រទាប់តាមបែបយុវវ័យ សិស្សនិស្សិត អ្នកធ្វើការ ភ្ញៀវទេសចរ និងអ្នកដែលមមាញឹកនឹងការងារនៅក្នុងប្រទេសកម្ពុជា។ ហាងទំនើបនេះត្រូវបានគ្រោងទុកតាំងពីឆ្នាំ 2015 ប៉ុន្តែទើបតែដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ 2018 ។ ហាង Quick & Easy មានគោលបំណង ដើម្បីផ្តល់ជូននូវជម្រើសលើមុខទំនេញដែលមានគុណភាពខ្ពស់ដែលនាំចូលមកទាំងក្នុង និងក្រៅប្រទេសគ្រប់ប្រភេទ ព្រមទាំងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដល់អតិថិជនរបស់យើងផងដែរ។ ក្រុមហ៊ុនក៏ប្ដេជ្ញាថានឹងផ្ដល់ជូននូវ “កន្លែងធ្វើការដ៏ល្អបំផុត” សម្រាប់បុគ្គលិករបស់យើងក៏ដូចជាប្រជាជនកម្ពុជា និងជា “ហាងលក់ទំនិញល្អបំផុត” សម្រាប់អតិថិជនក្នុងស្រុក និងភ្ញៀវទេសចរដែលមកទស្សនានៅក្នុងប្រទេសកម្ពុជាផងដែរ។ លើសពីនេះទៅទៀត Quick & easy នឹងធ្វើការផ្ដល់ឱកាសក្នុងការផ្ដល់សិទ្ធិចែកចាយបន្ត ទៅដល់វិនិយោគិន ដែលមានសក្ដានុពលនៅក្នុងប្រទេសកម្ពុជាដើម្បីបង្កើតនូវមុខជំនួញផ្ទាល់ខ្លួន ជាពិសេស ហាង Quick & easy ផ្តល់ជូននូវការបណ្តុះបណ្តាលដ៏ល្អឥតខ្ចោះសំរាប់ផ្នែកអាជីវកម្ម ព្រមទាំងចំណេះដឹងមួយចំនួន ដើម្បីទទួលបាននូវភាពជោគជ័យក្នុងការបើកអាជីវកម្មមួយនេះដល់អ្នកដែលទទូលសិទ្ធិចែកចាយបន្តពីហាងរបស់យើងខ្ញុំ។ ជាមួយនឹងការគាំទ្រយ៉ាងម៉ុតមាំពីក្រុមការងាររបស់យើងខ្ញុំដែលមានបទពិសោធន៍ខ្ពស់លើឆាកអន្ដរជាតិក្នុងការចែកចាយបន្ត។
ជាការពិតណាស់ យើងមានមោទនភាពដែលអ្នកទិញសិទ្ធិបន្តទទួលបានការពេញចិត្ត និងការទទួលបានអត្ថប្រយោជន៍ពីការវិនិយោគរបស់ពួកគេ។ នៅពេលខាងមុខ ក្រុមហ៊ុននឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាជីវកម្មក្នុង និងក្រៅស្រុកទាំងអស់ ដើម្បីលើកកម្ពស់អាជីវកម្មលក់រាយនៅក្នុងប្រទេសកម្ពុជា៕