ក្រុមហ៊ុន ខលហ្គេត បានត្រឡប់មកវិញជាមួយនឹងយុទ្ធនាការអាហារូបករណ៍ថ្នាក់ជាតិរបស់ខ្លួនជាថ្មីម្តងទៀតក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ2018។
យុទ្ធនាការនេះផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ជាពិសេស មាតាបិតាដែលធ្លាប់តែបារម្ភពីការសិក្សារបស់កូនៗ និងសិស្សានុសិស្សដែលកំពុងតែបារម្ភពីការសិក្សារបស់ខ្លួន ឥឡូវនេះអតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍ ដែលមានតម្លៃសរុប 240លានរៀល។ ការបង្កើតឱ្យមានព្រឹត្តិការណ៍នេះ គឺក្នុងគោលបំណងផ្តល់នូវឱកាសដល់កុមារកម្ពុជាឱ្យមានការអប់រំកាន់តែប្រសើរ និងមានអនាគតរុងរឿង។
ជាមួយនឹងឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍នេះ ក្រុមហ៊ុន ខលហ្គេត មានគោលបំណងលើកទឹកចិត្តដល់ក្រុមគ្រួសារអ្នកឈ្នះរង្វាន់ដើម្បីធ្វើការចំណាយទៅលើការសិក្សា សម្ភារ:សិក្សា ឬជំនាញផ្សេងៗ សម្រាប់កូនៗ ដែលកំពុងត្រូវការចំណេះដឹងជាចាំបាច់។ កម្មវីធីចាប់រង្វាន់អាហារូបករណ៍នេះ ចាប់ផ្តើមពីថ្ងៃទី01 ខែឧសភា រហូតដល់ថ្ងៃទី31 ខែកក្កដា ឆ្នាំ2018 ដែលមានរង្វាន់សរុបចំនួន 111រង្វាន់។
គួររំលឹកផងថា កាលពីថ្ងៃសៅរ៍ ទី16 ខែមិថុនា ឆ្នាំ2018 ក្រុមហ៊ុន ខលហ្គេត បានរៀបចំកម្មវិធីចាប់រង្វាន់អាហារូបករណ៍លើកទី1 របស់ខ្លួន ស្ថិតនៅបរិវេណផ្សាររាត្រី ក្នុងទីរួមខេត្តកំពង់ចាម និងបានរកឃើញអ្នកឈ្នះរង្វាន់ចំនួន 37រូប រួចមកហើយ។ នៅក្នុងកម្មវីធីនេះ ក៏មានកម្មវិធីលេងល្បែងកម្សាន្តសប្បាយៗ ដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើន និងការលក់ជូនពិសេសដល់អតិថិជនផងដែរ។
សូមកុំឲ្យឱកាសឈ្នះរង្វាន់នេះរំលងឲ្យសោះ! រង្វាន់អាហារូបករណ៍ 74រង្វាន់ផ្សេងទៀតកំពុងរង់ចាំអ្នក ដូច្នេះប្រញាប់ឡើង! ការចាប់រង្វាន់អាហារូបករណ៍លើកទី2 នឹងប្រព្រឹត្តិទៅនៅថ្ងៃទី14 ខែកក្កដា ឆ្នាំ 2018 ស្ថិតនៅផ្សាររាត្រី ទីរួមខេត្តកំពង់ស្ពឺ និងការចាប់រង្វាន់អាហារូបករណ៍លើកចុងក្រោយនឹងប្រព្រឹត្តិទៅនៅថ្ងៃទី18 ខែសីហា ឆ្នាំ2018 ស្ថិតក្នុង Lively Plaza Aeon Mall រាជធានីភ្នំពេញ។
លោកអ្នកអាចចូលរួមក្នុងកម្មវិធីនេះបានដោយគ្រាន់តែសរសេរឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន លើសំបកប្រអប់ថ្នាំដុសធ្មេញ ខលហ្គេត ឬ សំបកច្រាសដុសធ្មេញ ខលហ្គេត គ្រប់ប្រភេទ រួចយកទៅដាក់ក្នុងធុងឆ្នោតដែលនៅជិតអ្នក។
ក្រុមហ៊ុន ខលហ្គេត សន្យាថានឹងបន្តផ្តល់យុទ្ធនាការអាហារូបករណ៍នេះជារៀងរាល់ឆ្នាំ ដើម្បីផ្តល់នូវឱកាសដល់កុមារកម្ពុជាឲ្យមានការអប់រំកាន់តែប្រសើរនិងមានអនាគតរុងរឿង។ ខលហ្គេត ផ្គត់ផ្គង់ការសិក្សារកុមារកម្ពុជាឱ្យមានអនាគតកាន់តែប្រសើរ៕