ភោជនីយដ្ឋានតូប៉ាហ្ស (Topaz) មានមោទនភាពសូមស្វាគមន៍ជាថ្មីនូវមេចុងភៅលំដាប់ផ្កាយពីរមកពី ប្រទេស បារាំង មកកាន់ទីក្រុងភ្នំពេញ នៅថ្ងៃទី21 ខែមិថុនាខាងមុខនេះ ជាមួយមុខម្ហូប 6មុខ ដែលនឹងត្រូវរៀបចំឡើងដោយ លោក Benoit Vidal មេចុងភៅផ្កាយ2 ជាមួយនឹងកេរ្តិ៍ឈ្មោះក្នុងការបញ្ចូលគ្នានៃរសជាតិប្រចាំតំបន់ភ្នំ និង មេឌីទែរ៉ាណេ និងភាពអស្ចារ្យនៃម្ហូបអាហាររបស់គាត់។
លោក Benoit Vidal ជាម្ចាស់ និងជាមេចុងភៅរបស់ភោជនីយដ្ឋាន Atelier Edmond ដែលមានកម្ពស់ 1950 ម៉ែត្រ តាមជម្រាលនៃតំបន់មួយក្នុងប្រទេសបារាំង។ លោកបានឈ្នះពានរង្វាន់ជាមេចុងភៅលំដាប់ផ្កាយលើកដំបូងក្នុងឆ្នាំ2012 ហើយបីឆ្នាំក្រោយមក លោកបានឈ្នះពានជាមេចុងភៅលំដាប់ផ្កាយពីរ។ គាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារគាត់ប្រើប្រាស់គ្រឿងទេសក្នុងស្រុក បូករួមជាមួយសមត្ថភាពរបស់គាត់ដើម្បីកំណត់ពីរសជាតិដោយប្រើប្រាស់នូវគ្រឿងផ្សំមួយដេីម្បីលើកស្ទួយគ្រឿងផ្សំផ្សេងទៀត។
លោកមេចុងភៅលំដាប់ផ្កាយពិពណ៌នាអំពីការងាររបស់គាត់ថា “ភាពរឹងមាំក្នុងពេលបច្ចុប្បន្ន គឺផ្សារភ្ជាប់ទៅ នឹងក្លិន និងរសជាតិ! អាហារគ្រប់ចានទាំងអស់ ត្រូវបានរចនាយ៉ាងស្រស់ស្អាត ហើយអ្នកស្ទេីតែមិនហ៊ាននឹង ទទួលទានវា “។
លោកចុងភៅ Vidal នឹងមកដល់ទីក្រុងភ្នំពេញពីរទៅបីថ្ងៃ មុនកម្មវិធីចាប់ផ្តើមដូច្នេះហើយលោកនឹងរៀបចំ កម្មវិធីបណ្តុះបណ្តាលដល់ក្រុមការងាររបស់ភោជនីយដ្ឋានតូប៉ាហ្ស អំពីតិចនិច និងជំនាញ ដែលចាំបាច់ដើម្បី បង្កើតមុខម្ហូបរបស់លោក។ ការអញ្ជើញនូវមេចុងភៅលំដាប់ផ្កាយដូចជាលោក Benoit Vidal គឺជាយុទ្ធសាស្ត្រ មួយដើម្បីបង្កើនចំណេះជំនាញដល់បុគ្គលិក និងបង្កើនកម្រិតស្តង់ដារដល់ភោជនីយដ្ឋាន ហើយការចំណាយពេលវេលារបស់គាត់នៅទីនេះ នឹងបង្កើតនូវកេរ្ត៍តំណែលមួយដែលភោជនីយដ្ឋានអាចបន្តបម្រើនូវរសជាតិរបស់គាត់ បន្ទាប់ពីគាត់ត្រលប់ទៅវិញ។
ក្នុងចំណោមមុខម្ហូបទាំងប្រាំមួយមុខនៃការទទួលទានអាហារពេលល្ងាច លោកអ្នកនឹងអាចរីករាយ ជាមួយត្រី trout អាំងជាមួយទឹកខ្យងបំពង, enlivened ជាមួយទឹកខ្មេះបាយ, ខ្ញីជាមួយ វ៉ាសាបី, ទាដុតជាមួយ beetroot, ទឹកលម្អងផ្កាជាមួយខ្ញី, និងមុខម្ហូបពិសេសៗជាច្រើនទៀត។
តម្លៃសំបុត្រក្នុងការចូលរួមទទួលទានអាហារពេលល្ងាចជាមួយមេចុងភៅលំដាប់ផ្កាយពីរនេះមានតម្លៃត្រឹមតែ 125ដុល្លារក្នុងម្នាក់ ឬ180ដុល្លារក្នុងម្នាក់ រួមបញ្ចូលជាមួយជម្រើសស្រាជាច្រើនប្រភេទ។
សូមធ្វើការកក់សំបុត្រជាមុនតាមរយៈ៖ www.bit.ly/BookingTopaz
អុីម៉ែល៖ [email protected]
ឬធ្វើការកក់សំបុត្រដោយផ្ទាល់តាមគេហទំព័រ៖ www.topaz-restaurant.com/reservation