នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាយើងគឺមានភាពទូលំទូលាយខ្លាំងណាស់ក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់សាច់ប្រាក់ដោយប្រើកាតកោស ឬឆូតកាត ដោយសារតែបច្ចេកវិទ្យាមានភាពរីកចម្រើន ភាពងាយស្រួល និងសុវត្ថិភាព ដោយយើងមិនចាំបាច់កាន់ប្រាក់ជាប់ខ្លួនច្រើន ដែលបង្កឱ្យមានហានិភ័យក្នុងការបាត់បង់ ឬចោរឆក់ ឬប្លន់នោះទេ។
នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះឃើញថា មានក្រុមហ៊ុនកាតធំៗដែលដំណើរការនៅលើទីផ្សារប្រទេសកម្ពុជាដែលមានដូចជា៖ UnionPay, Master Card និង Visa Card ជាដើម។ ក្នុងនោះ UnionPay ក៏ត្រូវបានគេស្គាល់កាន់តែច្រើនឡើងៗ ដោយសារតែវាមានលក្ខណៈសកល សុវត្ថិភាពខ្ពស់ និងមានដៃគូសហការជាច្រើនកន្លែង ច្រើនប្រទេស និងទូទាំងពិភពលោក ហើយមានភាពទូលំទូលាយ និងងាយស្រួលប្រើប្រាស់ ។ ក្រៅពីនេះ UnionPay បានកំពុងពង្រីកបន្ថែមនូវដៃគូរសហការជាច្រើនដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវអត្ថប្រយោជន៍ និងការបញ្ចុះតម្លៃពិសេសៗជាច្រើនទៀត។
លោកអ្នកអាចប្រើប្រាស់ UnionPay ដើម្បីធ្វើ ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអីុនធឺណែត ទូទាត់ប្រាក់តាមទូរស័ព្ទចល័ត និងប្រើប្រាស់ បណ្ណដែលមានបំពាក់ឈីប ដែលមានសុវត្ថិភាពបំផុត ហើយលោកអ្នកក៏អាចប្រើប្រាស់ ដើម្បីឆូតកាតទូទាត់សាច់ប្រាក់នៅក្រៅប្រទេសដោយមិនមានការព្រួយបារម្ភពីការបាត់បង់សាច់ប្រាក់ ឬការលួយបន្លំដកសាច់ប្រាក់របស់លោកអ្នកនោះឡើយ។
ទោះបីជាលោកអ្នកចេញទៅទេសចរណ៍នៅក្រៅប្រទេស ឬធ្វើការទិញទំនិញតាមហាងអនឡាញពីគ្រប់ទិសទីនៅទូទាំងសកលលោក កាតឥណពន្ធយូញានផេយ៍ (UnionPay) គឺជាជម្រើសដ៏ល្អបំផុតរបស់លោកអ្នក ដែលវាធ្វើឱ្យលោកអ្នកអាចធ្វើការចាយវាយថវិកាដែលមានក្នុងគណនីតាមតម្រូវការរបស់លោកអ្នក។
បណ្តាញទទួលសិទ្ធិពីយូញានផេយ៍ធ្វើឱ្យលោកអ្នកធ្វើការទិញទំនិញតាមអនឡាញ និងនៅខាងក្រៅបានងាយស្រួលរហ័ស ភ្លាមៗ រួមបញ្ចូលទាំងទូធនាគារ (ATM) នៅជាង125ប្រទេសទូទាំងសកលលោក ផ្តល់ជូនលោកអ្នកនូវការដកប្រាក់សុទ្ធជារូបិយ៍បណ្ណក្នុងតំបន់យ៉ាងងាយស្រួល។ ក្រៅពីភាពងាយស្រួលក្នុងការប្រើប្រាស់ បច្ចេកវិទ្យាការពារលេខកូដសម្ងាត់ធនាគាររបស់លោកអ្នក គឺធ្វើឱ្យលោកអ្នកអាចទិញទំនិញដោយមិនមានក្តីព្រួយបារម្ភឡើយ។ កាតឥណពន្ធរបស់យូញានផេយ៍ ធ្វើឱ្យលោកអ្នកទទួលបាននូវបទពិសោធភាពនៃងាយស្រួល និងសុវត្ថិភាពនៃការទិញទំនិញដោយឥតក្តីកង្វល់នៅទូទាំងសកលលោក៕