ហាង Superdry ពង្រីកខ្លួននៅក្នុងប្រទេសកម្ពុជា ដោយបើកសន្ពោធហាងថ្មីនៅផ្សារទំនើប អីុអន សែនសុខ។ ម៉ាកសញ្ញាហ្វេសិនដ៏ទាន់សម័យរបស់អង់គ្លេស Superdry បានបន្តការពង្រីកខ្លួនលើទីផ្សារពិភពលោក ដោយការបើកសម្ពោធសាខាថ្មីនៅផ្សារទំនើប អីុអន ម៉ល សែនសុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ នេះគឺជាលើកដំបូងសម្រាប់ម៉ាកសញ្ញា Superdry ដែលទើបតែបង្ហាញខ្លួននៅលើទឹកដីប្រទេសកម្ពុជា។
តំបន់សែនសុខ គឺជាតំបន់អភិវឌ្ឍថ្មីរបស់រាជធានីភ្នំពេញនិ ងជាតំបន់សំខាន់ថ្មីមួយទៀតរបស់ប្រជាជនកម្ពុជា ដែលមានចំណូលខ្ពស់ និងមធ្យម ហើយកំពុងតែមានភាពរីកចម្រើន និងកំពុងស្វែងរកនូវម៉ាកសញ្ញាថ្មីៗ ដែលបង្ហាញមុខនៅក្នុងប្រទេសកម្ពុជា។ តំបន់នេះនឹងក្លាយជាកន្លែងតាំងបង្ហាញដ៏អស្ចារ្យមួយសម្រាប់គ្រប់ផលិតផលថ្មីៗ រួមមានដូចជា ហាង Superdry Sport និងម៉ាកសញ្ញាដែលពេញនិយមផ្សេងៗទៀត។
ស្ថិតក្នុងផ្នែកមួយនៃយុទ្ធសាស្ត្រទីផ្សាររបស់ Super Group ការពង្រីកខ្លួននេះ គឺជាការអភិវឌ្ឍដ៏គួរឱ្យរំភើបរីករាយមួយ និងជាឱកាសដ៏ល្អ ដើម្បីកសាងកេរ្តិ៍ឈ្មោះ និងវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុន Super Group ទន្ទឹងរង់ចាំស្វាគមន៍អតិថិជនអញ្ជើញមកកាន់ហាងថ្មីរបស់ Super Group នៅ អីុអន ម៉ល សែនសុខ ដើម្បីទទួលយកនូវបទពិសោធពីគុណភាព និងភាពច្នៃប្រឌិតរបស់ផលិតផល Superdry។ ហាងទី1របស់ Superdry Cambodia ស្ថិតនៅក្នុងហាងលេខT014 ជាន់ផ្ទាល់ដី នៃផ្សារទំនើប អីុអន ម៉ល សែនសុខ ផ្លូវលេខ1003 ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ហាង Superdry បើកសម្ពោធជាផ្លូវការនៅថ្ងៃទី29 ខែឧសភា ឆ្នាំ2018 ដើម្បីទទួលស្វាគមន៍អតិថិជនទាំអអស់មកទទួលយកបទពិសោធដ៏ថ្មីសន្លាងពីផលិតផលរបស់ Superdry ហើយភ្ញៀវដែលចូលរួមនឹងបានរីករាយជាមួយនឹង DJ Rapper ព្រមទាំងការទស្សនាការបង្ហាញម៉ូដដ៏អស្ចារ្យនៅក្នុងកម្មវិធីសម្ពោធផងដែរ។
សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Superdrycambodia #MySuperdry #Superdrycambodia
ដើម្បីទទួលបានព័ត៌មានបន្ថែម៕