មិត្តហ្វូន គឺជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តលេខ1 នៅកម្ពុជាដែលបានផ្តល់សេវាកម្មទូរគមនាគមន៍ទូទាំងប្រទេស រួមមាន ទូរស័ព្ទចល័តឥតខ្សែ ទូរស័ព្ទអចល័តឥតខ្សែ អីុនធើណេត Lease Line ហើយក៏កំពុងនាំមុខនៃសេវាកម្ម ePayment (eMoney)។ មិត្តហ្វូនមានមោទនភាពក្នុងការបម្រើសេវាកម្មទៅដល់អតិថិជនជាង8លាននាក់ជារៀងរាល់ថ្ងៃ។
បន្ទាប់ពីការផ្តល់សេវាជាច្រើន មិត្តហ្វូនកំពុងមានអាយុចាស់បន្តិច ហើយមិនមានសក្ដានុភាពចំពោះអតិថិជនជាទីស្រឡាញ់របស់ខ្លួន វាហាក់មិនសមស្របនឹងការរំពឹងទុករបស់អតិថិជនក្នុងការផ្លាស់ប្តូរទីផ្សារទូរគមនាគមន៍ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ក្រុមហ៊ុនមិត្តហ្វូន បានផ្លាស់ប្តូរស្លាកសញ្ញារបស់ខ្លួនឡើងវិញ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តនៃការវិនិយោគក្នុងរយៈពេលវែង ដែលជានិច្ចជាកាលផ្តល់នូវការច្នៃប្រឌិតថ្មីៗ លើផលិតផលនិងសេវាកម្មជាលក្ខណៈបុគ្គលប្រកបដោយភាពសកម្មនិងច្នៃប្រឌិតខ្ពស់។ ក្នុងគោលបំណងនេះ មិត្តហ្វូនចង់រួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការកសាងជីវិតរីកចម្រើនបែបយុវវ័យ និងទាន់សម័យទៅដល់មនុស្សគ្រប់រូប គ្រប់គ្រួសារ គ្រប់ទីកន្លែង ក៏ដូចជាថ្ងៃដំបូងដែលមិត្តហ្វូនបានចូលមកក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។
ជាក់ស្តែងកាលពីថ្ងៃទី21 ខែឧសភា ឆ្នាំ2018 កន្លងទៅនេះ ក្រុមហ៊ុនមិត្តហ្វូនបានរៀបចំកម្មវិធីជាផ្លូវការក្នុងការណែនាំនូវសស្លាកសញ្ញាថ្មីរបស់ខ្លួន ដែលមានពណ៌ក្រហម ដែលជាពណ៌ដ៏ស្រស់ស្អាត ពណ៌របស់យុវវ័យ និងបង្ហាញពីជីវិតដ៏រឹងមាំ ហើយវាក៏បង្ហាញពីបំណងប្រាថ្នារបស់មិត្តហ្វូនលើការធ្វើឱ្យស្រស់ស្រាយលើស្លាកសញ្ញា ដើម្បីទទួលបានដំណោះស្រាយថ្មី ផលិតផលថ្មី និងសេវាកម្មថ្មីដល់អតិថិជនរបស់ខ្លួន។
ក្នុងនោះដែរ មិត្តហ្វូនក៏បានណែនាំម៉ាស្កត់ថ្មី ដែលមានឈ្មោះថា “មុន្នី” ដែលត្រូវបានផ្តួចផ្តើមឡើងចេញពីស្លាកសញ្ញាមិត្តហ្វូន ហើយគាត់នឹងរួមបញ្ចូលជាមួយឡូហ្គូមិត្តហ្វូនផងដែរ។ “មុន្នី” គឺជាបុរសឆ្លាតម្នាក់ដែលស្គាល់ និងយល់ដឹងពីអ្វីៗទាំងអស់។ មុន្នី គឺជាបុរសម្នាក់ដែលមានជីវិតរស់រវើក គាត់រស់នៅដោយគ្មានការបំភាន់ និងការក្លែងបន្លំ គាត់គឺជាមិត្តដែលចេះជួយទុក្ខធុរៈគ្នា មានភាពសាមញ្ញបំផុត ហើយគេក៏ជាមិត្តភក្តិដ៏ជិតស្និទ្ធផងដែរ។ គាត់គឺជា “បងប្អូន” សម្រាប់អ្នកគ្រប់គ្នា។
មុន្នី គឺជាអ្នកទំនាក់ទំនងដ៏ល្អឥតខ្ចោះរវាងមិត្ដហ្វូន និងអតិថិជន។ គាត់ដើរតួនាទីយ៉ាងជិតស្និទ្ធ ជាមិត្តភក្តិដែលតែងតែស្តាប់ការតម្រូវការរបស់អតិថិជន និងដឹងច្បាស់ថាពួកគាត់ចង់បានអ្វីដែលប្រាកដ។ ក្នុងឱកាសនោះដែរ ក្រុមហ៊ុនមិត្តហ្វូនក៏បានណែនាំពីការបើកដំណើរការបច្ចេកវិទ្យា4.5G ដែលត្រូវបានគេស្គាល់ថាជា LTE Advance Pro ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុតលើផ្លូវរួមជាមួយនឹងការវិវត្តបច្ចេកវិទ្យា LTE ឆ្ពោះទៅកាន់ 5G។ ព្រមជាមួយនឹងការផ្តល់ជូន Promotion ថ្មី NOP70+ ដែលអតិថិជនចំនាយត្រឹមតែ1ដុល្លារក្នុង1សប្តាហ៍ អតិថិជនមិត្តហ្វូននឹងទទួលបានការលេង Facebook ដោយសេរី រួមជាមួយនឹងទឹកប្រាក់បន្ថែម100ដុល្លារ ដើម្បីបំពេញតម្រូវការផ្សេងទៀត៕